CamNews

ព័ត៌មានបច្ចេកវិទ្យា 

Samsung បានឈ្នះបរិមាណលក់ពី Nokia នៅហ្វាំងឡង់ និងចង់បើកមជ្ឈមណ្ឌលស្រាវជ្រាវ នៅទីនោះ

តាមសេចក្តីប្រកាសថ្មីបំផុតរបស់ IDC បានឲ្យដឹងថា បរិមាណលក់ចេញទូរស័ព្ទរបស់ Nokia នៅ
ប្រទេសហ្វាំងឡង់ បានតិចជាង Samsung ក្នុងត្រីមាសកន្លងទៅនេះ។ នៅតាមបណ្តាទីផ្សារដទៃ
ផ្សេងទៀតជាច្រើនគឺ Nokia ត្រូវបាន Samsung យកឈ្នះបានតាំងពីយូរ ប៉ុន្តែនៅទឹកដីកំណើត
Nokia តែងតែមានប្រៀបជាង។ តែពេលនេះ សូម្បីតែទឹកដីកំណើតរបស់ខ្លួន ក៏ត្រូវចាញ់ប្រៀប
Samsung ដែរ។

សេចក្តីប្រកាសថ្មីនេះបានឲ្យដឹងថា ទីផ្សារហ៊ុនទូរស័ព្ទនៅក្នុងត្រីមាសកន្លងទៅនេះរបស់  Nokia គឺ
នៅសល់តែ 33% ចំណែក Samsung គឺ 36%។ ឈរនៅលំដាប់ទីបីគឺ Apple ជាមួយ 14%, ជិត 17%
ទៀតដែលនៅសល់ត្រូវបានចែកស្មើទៅ HTC, Sony និង LG... តាម Digitoday, លទ្ធផលនេះ គឺ
បានមកពីការបញ្ជាទិញស្មាតហ្វូននៅប្រទេសហ្វាំងឡង់។

ទន្ទឹងនោះ មានព័ត៌មានមួយទៀតបានឲ្យដឹងថា Samsung បានប្រកាសថា នឹងបើកមជ្ឈមណ្ឌល
ស្រាវជ្រាវអភិវឌ្ឍមួយនៅ Espoo ដែលជាទីស្នាក់ការកណ្តាលរបស់ Nokia នៅថ្ងៃទី 13/6 ខាងមុខ
នេះ។ នៅមិនទាន់ដឹងថា Samsung នឹងស្រាវជ្រាវអ្វីនៅទីនោះទេ ប៉ុន្តែឈ្មោះរបស់វា គឺ Samsung
Electronics Research Institute (SERI)។ SERI អាចពាក់ព័ន្ធនឹងការសហការគ្នារបស់ Samsung
និងមជ្ឍមណ្ឌលស្រាវជ្រាវបច្ចេកទេស VTT របស់ហ្វាំងឡង់ ស្តីពីថាមពល៕

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Samsung Nokia Finland smartphone hightech