បណ្តាឧបករណ៍ Galaxy របស់ Samsung ក្នុងរយះពេលកន្លងទៅមិនយូរប៉ុន្មាននេះ សុទ្ធតែត្រូវ
បានអតិថិជនមិនមានការសប្បាយជិត ដោយសារតែការរចនាម៉ូត ផ្នែកគែមៗមានរាងមូលខ្លាំង
ពេក។ ជាក់ស្តែង រឿងគ្រប់យ៉ាងនឹងអាចមានការផ្លាស់ប្តូរក្នុងពេលអនាគត ពេលដែលគណនី
Twitter @eveleaks បានបង្ហាញពីរូបភាពមួយស្តីពីទំនោរនៃការរចនាម៉ូតថ្មី សំរាប់ស្មាតហ្វូន
ដែលត្រូវបានចចាមអារាមចេញពី SamMobile។ តាម SamMobile នេះគឺជារូបភាពនោះគំរូម៉ូត
នៃ Galaxy S4 ប៉ុន្តែមិនអាចលេចចេញជារូបរាងជាក់ស្តែង។
គំរូនៃការរចនាម៉ូតរបស់ Galaxy S4
ចចាមអារាមនៃការរចនាម៉ូតនេះ មានរូបរាងសក្តិសមសំរាប់បុរសប្រើជាង បើប្រៀបជាមួយរូបរាង
Galaxy S4 បច្ចុប្បន្ននេះ។ មិនយល់ថា ព្រោះតែហេតុអ្វីបានជា Samsung មិនប្រើប្រាស់គំរូរចនា
ម៉ូតនេះ ដល់ស្មាតហ្វូនស៊េរីខ្ពស់របស់ខ្លួន។ ប្រាកដជាមនុស្សជាច្រើនមានការសោកស្តាយណាស់
ហើយ ពេលដែលគំរូនៃការរចនាម៉ូតខាងលើ មិនអាចលេចចេញជាការពិត នៅលើ Galaxy S4។
ជាក់ស្តែង យើងនៅតែសង្ឃឹមថា Samsung នឹងយកចិត្តទុកដាក់ពីតម្រូវការរបស់អតិថិជន ហើយ
នឹងមានការផ្លាស់ប្តូរ ការរចនាម៉ូតសំរាប់ផលិតផលស៊េរីខ្ពស់បន្ទាប់ ដែលក្នុងនោះសង្ឃឹមថាការ
ផ្លាស់ប្តូរ នឹងមាននៅលើ Galaxy Note III ដំបូងគេទៅចុះ។
រូបភាពចចាមអារាមរបស់ Galaxy Note III
អានព័ត៌មានស្តីពីរូបភាពចចាមអារាមរបស់ Galaxy Note III កាលពីប៉ុន្មានថ្ងៃមុន, សូមចុចត្រង់នេះ!
ដោយ៖ សិលា
ប្រភព៖ K14