CamNews

ព័ត៌មានបច្ចេកវិទ្យា 

វីដេអូផ្សាយពាណិជ្ជកម្ម smartphone ដែលត្រូវគេចែករំលែក ច្រើនបំផុត

បណ្ដាទូរស័ព្ទល្បីៗដូចជា Samsung, Apple និង Nokia គឺជាផលិតផលដែលតែងត្រូវបាន
គេពេញនិយមប្រើប្រាស់ច្រើនបំផុត នៅក្នុងពិភពលោក។

Unruly Media គឺជាក្រុមមួយដែលមានជំនាញខាងតាមដាន និងដកស្រង់នូវចំនួនវីដេអូ នៅ
លើអ៊ីនធើរណែត បានរកឃើញនូវឈុតផ្សាយពាណិជ្ជកម្មទូរស័ព្ទដែលត្រូវបានគេចែករំលែក
ច្រើនបំផុត។

សូមបញ្ជាក់ថា ការចាត់ជាចំណាត់ថ្នាក់នេះ មិនយោងទៅលើចំនួនអ្នកចូលមើល  ទាំងស្រុង
នោះទេ ប៉ុន្ដែវា យោងភាគច្រើនទៅលើចំនួននៃការចែករំលែកនៅលើគេហទំព័រផ្សេងៗ។

ខាងក្រោមនេះ យើងសូមលើកយក ឈុតផ្សាយពាណិជ្ជកម្មទូរស័ព្ទចំនួន ៥ ក្នុងចំណោម ៦
នៃបញ្ជីរបស់ Unruly Media ។

Samsung ឃោសនា Galaxy S II (ចែករំលែក ៨០០,០០០ដង)

 

Nokia បង្ហាញ Nokia Lumia (700.000 លើក)




Apple ឧទ្ទេសនាម Siri របស់ iPhone 4S (៥៥០,០០០ លើក)



Samsung រិះគន់ Apple iPhone 5 (៤៧៨,០០០ លើក)



សែភាពយន្ដ Gulp ដែលត្រូវបានថតដោយ Nokia N8 (ចែករំលែក ៤០០,០០០ លើក)



ដោយ ៖ សីហា
ប្រភព ៖ Unruly Media


Tags: Samsung Apple Nokia