CamNews

បច្ចេកវិទ្យា 

Version ពិសេសរបស់ HTC One X ត្រូវបានដាក់លក់លើ eBay

HTC Cushnie et Ochs គឺជា Version ពិសេសរបស់ HTC One X ដែល HTC ប្រើដើម្បីទុក
ជារង្វាន់នៅក្នុងពិធី New York Fashion មិនសំរាប់លក់ឡើយ។ បច្ចុប្បន្នវាត្រូវបានដាក់លក់
ដេញថ្លៃនៅលើគេហទំព័រ eBay ជាមួយតំលៃចាប់ផ្តើម 350 USD។

HTC Cushnie et Ochs

HTC One X ជាស្មាតហ្វូនស៊េរីខ្ពស់បំផុតរបស់ HTC ជាមួយនឹងអេក្រង់ធំស្អាត, ថតរូបជាមួយ
កម្មវិធីល្អៗជាច្រើន និងបានបំពាក់នូវប្រព័ន្ធសំលេង Beats។ HTC One X Version ធម្មតាកំពុង
តែលក់លើទីផ្សារកម្ពុជាក្នុងតំលៃចន្លោះពី 475 USD ដល់ 499 USD៕


ដោយ៖ សិលា
ប្រភព៖ TTE


Tags: HTC Cushnie et Ochs Ebay special version of One X smartphone hightech