CamNews

ផលិតផលថ្មី 

Casio បង្ហាញខ្លួនម៉ាស៊ីនគិតលេខ ClassPad fx-CP400 មានអេក្រង់ LCD ពណ៌ 4,8"

កាលពីពេលថ្មីៗនេះ Casio បានធ្វើការបង្ហាញនូវម៉ូដែលម៉ាស៊ីនគិតលេខទំហំតូច ដាក់ក្នុងហោ
ប៉ៅថ្មីមួយគឺ ClassPad fx-CP400។ ចំនុចពិសេសរបស់ឧបករណ៍នេះ គឺវាបំពាក់នូវអេក្រង់ LCD
ពណ៌ទំហំ 4,8" កំរិតពន្លឺ 320 x 528 និងមាន Touchscreen ប្រើដោយប៊ិច stylus។ កត្តានេះ អ្នក
ប្រើប្រាស់មានភាពងាយស្រួលតាមដានបណ្តារូបមន្តផ្សេងៗ គូសក្រាហ្វិច និងមើលរូបភាពនៅ
លើម៉ាស៊ីនគិតលេខនេះតែម្តង។ Casio នៅបំពាក់ដល់ fx-CP400 សមត្ថភាពអាចបង្វិលអេក្រង់
ដើម្បីឲ្យយើងងាយស្រួលមើលរូបមន្តគណិតវិទ្យាដែលវែងៗតាមទិសដេកបាន តាមរយះការចុច
ប៊ូតុងមួយ។



Casio បានបង្ហើបថា ផលិតផលរបស់ខ្លួនមានផ្ទុកដោយ USB mass storage ដែលអនុញ្ញាតឲ្យ
អ្នកសិក្សាអាច Connect ជាមួយកុំព្យូទ័ររបស់សាស្រ្តាចារ្យ កូពីឯកសារបានយ៉ាងលឿនផងដែរ។
វាបំពាក់នូវ RAM 500KB, ROM 5,5MB, Memory flash 24MB, ប្រើថ្ម AAA Alkalyne។ fx-CP400
អាចដំណើរការជាមួយម៉ាស៊ីន Slide មួយចំនួនដែល Casio ផលិត។ fx-CP400 នឹងចាប់ផ្តើមដាក់
លក់នៅប្រទេសជាច្រើនទូទាំងពិភពលោក នៅដើមវិស្សមកាលឆ្នាំក្រោយ។ សំរាប់តំលៃលក់នោះ
មិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ៕

ដោយ៖ សិលា
ប្រភព៖ tte


Tags: Casio ClassPad fx pocket-CP400 color LCD new product hightech