CamNews

ទូរស័ព្ទ 

លេចចេញនូវ Sony Xperia Yuga: unibody, CPU 4x, អេក្រង់ 5" Full-HD

កាលពីម្សិលមិញនៅលើគេហទំព័រ Android Schweiz បានបង្ហោះនូវព័ត៌មាន និងរូប
ភាពមួយ
ចំនួនរបស់ Xperia Yuga C6603, ស្មាតហ្វូនដែលត្រូវបានគេទន្ទឹងរង់ចាំថា
ជាស្មាតហ្វូនមានអានុភាពរបស់ Sony ក្នុងឆ្នាំ 2013
។

Yuga ត្រូបបានស្រោបតួទាំងមូលជាប្រភេទ Unibody, អាចបន្ថែមមេម៉ូរីក្រៅប្រភេទ microSD,
microHDMI, ថ្មមិនអាចដោះចេញក្រៅបានឡើយ។ ស្មាតហ្វូននេះបំពាក់នូវ CPU 4x ល្បឿន
1,5GHz (ព័ត៌មានកាលពីពេលមុនបាននិយាយថា chip នេះជាប្រភេទ Qualcomm Snapdragon
S4 Pro), RAM 2GB, កាមេរ៉ាទំហំ 12MP និងមានអេក្រង់ទំហំ 5" Full-HD 1920 x 1080 ។

ស្មាតហ្វូនដែលត្រូវបានគេកំនត់ជា Sony Xperia Yuga

ស្មាតហ្វូននេះប្រើប្រព័ន្ធប្រតិបត្តិការ Android 4.1.1។ អ្នកដែលបានបង្ហោះរូបភាព និងសរសេរ
ពីព័ត៌មាននេះបាននិយាយថា គំរូដើមស្មាតហ្វូននេះពិតជាស្អាតណាស់ ប៉ុន្តែគាត់មិនបានដឹងថា
ពេលណាទើប Yuga បង្ហាញខ្លួនជាផ្លូវការនោះឡើយ៕

ដោយ៖ សិលា
ប្រភព៖ tte


Tags: sony,  xperia yuga,  smartphone,  hightech