តាមប្រភពពីគេហទំព័រ Sina របស់ចិន អ្នកវិភាគ Ben Reitzes របស់ក្រុមហ៊ុន Barclays Capital
បានបញ្ជាក់សង្កត់ធ្ងន់ជាមួយមិត្តៗរួមការងារថា "លោកកំពុងរង់ចាំ iPhablet មួយរបស់ Apple"
បើទោះជាសព្វថ្ងៃនេះ មានឧបករណ៍ Mobile ជាច្រើន ដែលមានទំហំ 5 inch និងធំជាងនេះ ក៏
ដោយ។
គាត់បានឲ្យដឹងថា Apple នឹងបង្ហាញផលិតផល "iPhone 5S" មានខ្នាតទំហំដូចនឹង iPhone 5
(4 inch) នៅរដូវវិស្សមកាលឆ្នាំនេះ រួមជាមួយគំរូស្មាតហ្វូនទំហំតូចជាង ថោកជាងមួយទៀត
ដែលកំពុងតែមានព័ត៌មានចចាមអារាមពីវានោះគឺ "iPhone mini" ។ បន្ទាប់មក iPhone ទំហំធំ
ជាងនេះ នឹងបង្ហាញខ្លួន នៅត្រីមាសចុងក្រោយ នៃឆ្នាំ២០១៣ នេះ ឬអាចដើមឆ្នាំក្រោយ។
តាំងពីយូរមកហើយ Apple តែងតែជ្រើសរើសយកទំហំអេក្រង់តូច បំពាក់នៅលើ iPhone
ដោយបញ្ជាក់ថា វានឹងផ្តល់ភាពងាយស្រួល ពេលកាន់ដៃម្ខាង មានអារម្មណ៍ថាងាយស្រួល
ពេលនិយាយទូរស័ព្ទ។
ជាក់ស្តែង Reitzes គិតថា នេះមិនមែនជាកត្តាចំបង សំខាន់ទៀតឡើយ សំរាប់អ្នកទិញស្មាត
ហ្វូន ព្រោះតែ ការសន្ទនាទូរស័ព្ទវាលែងសំខាន់ ស្មើទៅនឹងបណ្តា Features ផ្សេងទៀតដូច
ជា មើលផែនទី សារ SMS មើលវីដេអូ អានសៀវភៅ និងលេងអ៊ីនធឺណេត ឡើយ។ គាត់និ
យាយថា: "អេក្រង់កាន់តែធំជាង កាន់តែពេញនិយមជាងមុន សំរាប់អ្នកប្រើប្រាស់ទូទាំងពិភព
លោក និងជាពិសេសជនជាតិចិន ចូលចិត្តប្រើ Phablet ណាស់"៕
ដោយ៖ សិលា
ប្រភព៖ VReview