CamNews

ទូរស័ព្ទ 

លេចចេញរូបភាព phablet BlackBerry A10 ជាមួយអេក្រង់ទំហំធំ

បន្ទាប់ពីព័ត៌មានជំហានដំបូង ត្រូវបានលេចឮចចាមអារាមស្តីពី phablet ប្រើ BlackBerry 10
មានឈ្មោះ BlackBerry A10 ពេលនេះរូបភាពដំបូងរបស់វា ទើបតែបង្ហាញខ្លួន។ Phablet
BlackBery 10 នឹងបំពាក់នូវអេក្រង់ទំហំធំ ជាមួយរូបរាងមូលៗ ដូចនឹង BlackBerry Q10។
ថ្មរបស់វា លទ្ធភាពច្រើន អាចដោះបាន។

ព័ត៌មានដំបូងស្តីពីរូបសណ្ឋានរបស់  BlackBerry A10 នៅស្រពិចស្រពិល មិនទាន់ច្បាស់
ឡើយ។ យើងគ្រាន់តែបានដឹងថា phablet នេះនឹងបំពាក់នូវថ្មមានបរិមាណខ្ពស់ ប៉ុន្តែមិន
ច្បាស់ថាប៉ុន្មាននោះទេ។ 

Cnet ក៏បានឲ្យដឹងថា BlackBerry A10 នឹងបង្ហាញខ្លួននៅ ខែវិច្ឆិកា​ ឆ្នាំនេះ។ ពេល Black
Berry A10
បង្ហាញខ្លួន phablet នេះនឹងក្លាយជាផលិតផលស៊េរីខ្ពស់បំផុតរបស់ BlackBerry
ក្នុងពេលដែល BlackBerry Z10 និង Q10 ត្រូវចុះមកស៊េរីមធ្យមវិញ៕

ដោយ៖ សិលា
ប្រភព៖ zng


Tags: BlackBerry,  phablet A10,  big screen,  smartphone,  hightech