ថ្មីៗនេះ Google បានបង្ហាញឯកសារស្តីពីស្ថានភាពក្នុងការប្រើប្រាស់smartphone នៅ
លើពិភពលោក និងបានចេញផ្សាយក្នុងវេបសាយ Ourmobileplanet។ អ្នកអាចស្វែង
យល់បន្ថែមពីព័ត៌មាននេះ ដោយផ្អែកលើលទ្ធផលសរុបនៅ40 ប្រទេសផ្សេងគ្នា ក្នុង
ត្រីមាសទី I/2012។
ខាងក្រោមនេះជារបកគំហើញភ្ញាក់ផ្អើលមួយដែលវេបសាយBusinessInsider ធ្វើការជ្រើសរើស។
1. Android ជាប្រព័ន្ធប្រតិបិត្តិការលេចធ្លោបំផុតនៅជប៉ុន ជាមួយអ្នកប្រើប្រាស់59% ខ្ពស់ជាង 39%
របស់ iOS។ ក្រៅពីនេះAndroid ក៏ទទួលបានការចាប់អារម្មណ៏ពីបណ្តារប្រទេសផ្សេងទៀតដែរដូចជា
New Zealand (41%), អាមេរិច (40%) និងចិន (38%)។
2. Switzerland មានការប្រកួតប្រជែងរវាងអ្នកប្រើ iOS និង Android ខ្ពស់ជាងគេលើពិភពលោក។
អត្រាអ្នកប្រើiOS មាន52% ក្នុងពេលដែលAndroid មានតែ23%។ បណ្តារប្រទេសផ្សេងទៀតដែល
គាំទ្រiOS ដែរមាន អូស្ត្រាលី(49% ប្រៀបជាមួយ 25% របស់Android), Canada (45% ប្រៀបជាមួយ
23% របស់ Android និង 23% របស់ Blackberry ) និងបារាំង(43% ប្រៀបជាមួយ 25%របស់Android)។
3. នៅ Egypt ប្រព័ន្ធប្រតិបិត្តិការWindows Mobile លេចធ្លោជាងiOS។ មាន13% ចំនួនអ្នកកំពុងប្រើ
ប្រាស់ Microsoft ក្នុងនោះSymbian មាន19% និង Android មាន14%។ iOSនៅបាតតារាងជាមួយ4%។
4. នៅឯអារ៉ាប់រួម(UAE) ទូរស័ព្ទ BlackBerry ទទួលបានអ្នកប្រើប្រាស់ច្រើនជាងគេជាមួយអត្រា42%។
iOS ក៏មានការគាំទ្រគ្រាន់បើដែរជាមួយអត្រា25%។
5. នៅចិន 52% ចំនួនអ្នកប្រើប្រាស់smartphone "ទាំងមិនដឹងមូលហេតុច្បាស់លាស់" ជាមួយស្ថិតិ
ប្រហាក់ប្រហែល នៅEgypt (43%), Mexico (41%) និង Brazil (39%)។
6. តំរូវការប្រើប្រាស់បណ្តាញសង្គមនៅលើទូរស័ព្ទដៃច្រើនបំផុតនៅ Mexico និង Argentina ជាមួយ
នឹងអត្រា74%និង73% ចំនួនអ្នកដែលប្រើប្រាស់បណ្តាញសង្គមរៀងរាល់ថ្ងៃ។
7. 34% អ្នកប្រើប្រាស់នៅជប៉ុន មិនដែលលេងអ៊ីនធើណេតលើទូរស័ព្ទដៃរបស់ខ្លួនឡើយ។
8. តំរូវការមើលវីដេអូលេចធ្លោបំផុតនៅArabia Saudi ជាមួយអត្រា59% អ្នកដែលបានមើលប្រចាំថ្ងៃ
ក្នុងពេលដែលអេហ្ស៊ីប41%៕
ដោយ៖ nano
ប្រភព៖ k14