Evleaks ទើបតែធ្វើការបង្ហោះនូវរូបភាព ដែលមើលទៅហាក់ដូចជា រូបភាពផ្សាយពាណិជ្ជកម្ម របស់ Nokia ស្តីពីទូរស័ព្ទដែលត្រូវបានគេឲ្យដឹងថាប្រើប្រព័ន្ធប្រតិបត្តិការ Android ដែល Nokia នឹងធ្វើការ បង្ហាញណែនាំនៅ Mobile World Congress ចុងខែនេះ។
ក្រៅពីមានពណ៌ បៃតងតាមស្ទីលរបស់ Android លើកនេះគណនី Evleaks បានធ្វើការបញ្ជាក់ឈ្មោះ របស់ទូរស័ព្ទ Nokia នេះ គឺនឹងមានឈ្មោះថា Nokia X។
Nokia X នឹងជាទូរស័ព្ទតំលៃថោកមួយ មានលក្ខណៈសម្បត្តិល្អគួរសម ហើយប្រើប្រព័ន្ធប្រតិបត្តិការ Android តែមិនប្រើសេវាកម្មរបស់ Google ទេ គឺប្រើបណ្តាសេវាកម្មរបស់ Nokia ពោលវាស្រដៀងទៅ នឹង Amazon ដែលបានធ្វើជាមួយ Kindle ដែលប្រើ Android ប៉ុន្តែមិនប្រើសេវាកម្មរបស់ Google ដូច្នេះដែរ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ មួយចំនួនទៀត៖
- ទូរស័ព្ទតំលៃថោករបស់ BlackBarry លេចចេញនូវរូបភាព និងលក្ខណៈសម្បត្តិ
- តើនេះពិតជា គំរូម៉ូដែល Galaxy S5 ដែលជិតបង្ហាញខ្លួន ហើយមែនទេ?
- Galaxy Grand 2 មានបន្ថែមពីរពណ៌ផ្សេងទៀត កាន់តែមានជម្រើសច្រើន សម្រាប់យុវវ័យ
ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte