Blog បច្ចេកវិទ្យា Sina Tech របស់ចិនបានឲ្យដឹងថា បណ្តាព័ត៌មានផ្ទៃក្នុងនៃផ្នែកផលិតឧបករណ៍
គ្រឿងផ្សំនៅប្រទេសចិន បានបង្ហាញឲ្យដឹងពីស្មាតហ្វូនទំហំធម្មតាបន្ទាប់គឺ (iPhone 5S) និងស្មាត
ហ្វូនកាត់ Tablet (phablet) ដំបូងគេរបស់ Apple, iPhone 6។
តាមប្រភពផ្ទៃក្នុងទាំងនោះ iPhone 5S មានការរចនាម៉ូត គ្មានអ្វីខុសប្លែកពី iPhone 5 ទេ។ ព័ត៌មាន
នេះគឺដូចទៅនឹងបណ្តាបណ្តាព័ត៌មានចចាមអារាមដទៃជាច្រើនទៀតដែរ ដែលបានសន្និដ្ឋានថាស្មាត
ហ្វូន iPhone 5S នឹងធ្វើការអាប់ឌេត (Update) តែទៅលើរូបសណ្ឋាន Hardware និង Software តែ
ប៉ុណ្ណោះ។
ជាក់ស្តែងតាម Sina Tech ដដែល iPhone 6 នឹងមានទំហំ (ទាំងបណ្តាយ និងទទឹង) ធំជាង iPhone 5
តែមានកម្រាស់ស្តើងជាង។ iPhone 6 នឹងមានអេក្រង់ទំហំ 5 inch។
បើសរុបព័ត៌មានរបស់ Sina Tech និងព័ត៌មានចចាមអារាមកាលពីពេលមុនៗមក យើងអាចកំនត់សំ
គាល់ឃើញថា ផ្អែកតាមចំនួនតួលេខនៃការលក់ចេញដ៏ច្រើនសម្បើមរបស់ Note និង Note II, នៅ
លើទីផ្សារប្រាកដជានឹងត្រូវទទួលស្វាគមន៍ "iPhone phablet" មួយជាក់ជាមិនខាន។ ដោយគ្រាន់តែ
បន្ថែមបច្ចេកវិទ្យា NFC, camera "super HD" និងមេម៉ូរីក្នុង 128GB, Apple នឹងក្លាយទៅជាស្មាតហ្វូន
មួយ ដ៏អស្ចារ្យគ្មានគូប្រៀប៕
ដោយ៖ សិលា
ប្រភព៖ VReview