CamNews

ព័ត៌មានបច្ចេកវិទ្យា 

គំរូ Concept iPhone 6 រចនាម៉ូដយក Style តាម iPad Mini

បច្ចុប្បន្ន មិនទាន់មានព័ត៌មានច្រើនឡើយស្តីពីរូបរាង iPhone ជំនាន់ថ្មី ប៉ុន្តែអ្នកជំនាញខាងក្រា-
ហ្វិក លោក Martin Hajek របស់គេហទំព័រ NWE បានរចនាម៉ូដរូបរាង iPhone ជំនាន់ថ្មី ដោយ
យកគំរូតាមការរចនាម៉ូដរបស់ iPad Mini។

ខាងក្រោមនេះ គឺជាបណ្តារូបភាពមួយចំនួនស្តីពីគំរូ Concept របស់ iPhone ជំនាន់ក្រោយ។
សូមទស្សនាទាំងអស់គ្នា ៖

Martin Hajek ជឿជាក់ថា iPhone 6 នឹងមានទំហំអេក្រង់ពីរផ្សេងគ្នា

ប៊ូតុង Home ត្រូវបានដកចេញ តែត្រូវជំនួសដោយ touchpad ដូចនៅលើ MacBook

iPhone 5 (កណ្តាល) ប្រៀបធៀបជាមួយនឹងគំរូ Concert ទាំងពីរនៃ iPhone 6

ផ្នែកខាងក្រោយរចនាម៉ូដយក Style តាម iPad Mini

សំបកធ្វើពីអាលុយមីញ៉ូម

iPhone ជំនាន់ថ្មី ត្រូវបានគេសង្ឃឹមថា នឹងស្តើងជាង iPhone 5

ដោយ៖ សិលា
ប្រភព៖ VE


Tags: concept iPhone 6 iPad Mini smartphone hightech