ក្រោយពីការរង់ចាំ អស់ជាច្រើនខែមក ទីបំផុតជនជាតិអាមេរិច អាចធ្វើការទិញ BlackBerry Z10
បានហើយ។ ស្មាតហ្វូនត្រូវបានចែកចាយ តាមរយះប្រព័ន្ធទូរស័ព្ធចល័ត AT&T។ សំរាប់ Version
Unlock ត្រូវបានដាក់លក់ក្នុងតំលៃ 550$ ក្នុងពេលដែល Version ជាប់កិច្ចសន្យា 2ឆ្នាំ លក់ក្នុងតំលៃ
តែ 200$ ប៉ុណ្ណោះ។
AT&T បានអនុញ្ញាតឲ្យអតិថិជន ធ្វើការកុម្មង់ទិញចាប់ពីថ្ងៃនេះ ហើយស្មាតហ្វូននឹងត្រូវដឹកជញ្ជូន
មកនៅថ្ងៃទី 20 ខែមីនា ខាងមុខនេះ។ នៅថ្ងៃទី 22 វានឹងមានមុខនៅតាមបណ្តាហាង AT&T ៕
ដោយ៖ សិលា
ប្រភព៖ TTE