ថ្មីៗនេះ ប្រភពព័ត៌មានដែលពាក់ព័ន្ធនឹងគំរោងអភិវឌ្ឍ Windows Phone របស់ Nokia
បានបង្ហាញនៅលើគេហទំព័រ The Verge ថាក្រុមហ៊ុនកំពុងអភិវឌ្ឍលើផលិតផលថ្មី
មួយដែលមានឈ្មោះ "Zeal"។
ស្មាតហ្វូនមួយនេះ មានអេក្រង់ទំហំ 4,3", CPU Dual Core ជាមួយនឹងល្បឿន 1GHz, RAM 512MB,
មេម៉ូរីក្នុងទំហំ 8GB និងមានរន្ធដោតមេម៉ូរីក្រៅប្រភេទ microSD។ Zeal ជាស្មាតហ្វូនស៊េរីមធ្យម គឺមិន
មែនពីរម៉ដែល Lumia 920/Lumia 810 ស្ថិតក្នុងស៊េរីទំនើប(ខ្ពស់) រឺ"Glory"សំរាប់ទីផ្សារធម្មតា(ប្រភេទ
ទូរស័ព្ទលក់តំលៃថោក) ដែលយើងធ្លាប់បានឃើញកាលពីពេលកន្លងមកនោះទេ។
រូបសិប្បនិម្មិត
Zeal នៅតែរក្សាការរចនាសំបកស្រោបពេញតួទូរស័ព្ទ ដូចបណ្តា Lumia មុននេះ ប៉ុន្តែវាមានការ
រចនាម៉ូដបែបម៉ាស៊ីនស្តាប់ចម្រៀង Microsoft Zune។ Nokia Zeal នឹងបង្ហាញខ្លួននៅដើមឆ្នាំក្រោយ
គឺមិនមែននៅក្នុងព្រឹត្តិការណ៍បង្ហាញ Windows Phone 8 របស់ក្រុមហ៊ុនដែលកំពុងប្រារព្ធនៅថ្ងៃនេះ
ឡើយ៕
ដោយ៖ សិលា
ប្រភព៖ TTE