ក្រុមហ៊ុន Microsoft បានសំងំផលិត នាឡិកាឆ្លាតវៃ (Smartwatch) ជាងមួយឆ្នាំមកហើយ ប៉ុន្តែ
ត្រូវបានពន្យារ ពេលក្នុងការបង្ហាញ ព្រោះថាត្រូវសាកល្បង លើបច្ចេកវិទ្យាមួយ ចំនួនទៀត ដើម្បី
ប្រើជាមួយ Surface tablet។
ប្រភពព័ត៌មាន Among Tech បានចុះផ្សាយថា តាមពិតទៅក្រុមហ៊ុន Microsoft បានលួចសំងំផលិត
នាឡិកាឆ្លាតវៃ ជាងមួយឆ្នាំមកហើយ ដោយតាមគម្រោងត្រូវ បង្ហាញខ្លួននៅក្នុងឆ្នាំនេះ ប៉ុន្តែដោយ
សារតែមាន បញ្ហាមួយចំនួននៅ ពេលប្រើវាជាមួយនឹង Surface tablet ទើបត្រូវពន្យារពេល។
សារព័ត៌មាន The Verge បានចុះផ្សាយថា នាឡិកាឆ្លាតវៃរបស់ Microsoft នេះប្រើប្រាស់នូវ ប្រព័ន្ធ
ដំណើរការ Windows 8 ដែលភ្ជាប់មក ជាមួយនូវមេម៉ូរ៉ីទំហំ 6GB មានកម្មវិធី SkyDrive និងអាចប្រើ
ប្រព័ន្ធ LTE បាន៕
ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល