CamNews

ថេបប្ល៊ែត 

Tablet តំលៃថោករបស់ HP ចាប់ផ្តើមដាក់លក់ហើយ ក្នុងតំលៃ 169 USD

ទើបតែចេញប្រកាសស្តីពី ពេលវេលាក្នុងការបញ្ចេញលក់នៅខែ មិថុនា មុននេះប៉ុន្មានសប្តាហ៍
ប៉ុន្តែថ្ងៃនេះ HP បានបង្កឲ្យមានការភ្ញាក់ផ្អើលដោយបញ្ចេញ Tablet Slate 7 ឲ្យអតិថិជនធ្វើការ
កុម្មង់ទិញ មុនកាលកំនត់។ Tablet ត្រូវបានដាក់ឲ្យកុម្មង់ទិញនៅតាមបណ្តា Website Online
នៅអាមេរិច និងប្រគល់ជូនដល់ដៃអ្នកប្រើប្រាស់ ពីរថ្ងៃក្រោយមក។

Slate 7 គឺជាសញ្ញាណនៃការវិលត្រលប់មកវិញរបស់ HP ក្រោយពីការស្ងៀមស្ងាត់អស់រយះពេល
ដ៏យូរ នៅក្នុងវិស័យ Tablet។ មុននេះ ក្រុមហ៊ុនធ្លាប់បង្ហាញនូវ Tablet TouchPad 9,7 inch ជាមួយ
តំលៃ 499 USD ប៉ុន្តែការដួលរលំរបស់ប្រព័ន្ធប្រតិបត្តិការ webOS បានធ្វើឲ្យ HP មិនយូរមិនឆាប់
ត្រូវលក់ម៉ូដែលនេះ ក្នុងតំលៃតែ 99 USD ប៉ុណ្ណោះ។

Slate 7 មានរូបសណ្ឋានមធ្យមជាមួយអេក្រង់ទំហំ 7 inch កំរិតពន្លឺ 1.024 x 600 pixel, CPU Rock
chip RK3066 ល្បឿន 1,6 GHz, chip ក្រាហ្វិក ARM Cortex-A9 Dual Core, RAM 1 GB, មេម៉ូរីក្នុង
8 GB និងប្រើ Android 4.1 Jelly Bean។ ផលិតផលរបស់ HP នៅអាចបន្ថែមមេម៉ូរីក្រៅ microSD,
camera មុខ និងក្រោយ មានទំហំ 3,1 megapixel ហើយក៏មាន Support Google Play ផងដែរ។

តំលៃលក់របស់ Tablet Slate 7 នេះគឺ 169 USD (តំលៃលក់នៅអាមេរិច)៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Cheapest Tablet HP Slate 7 hightech