បើសិនជាអ្នកកំពុងតែប្រើប្រាស់ស្មាតហ្វូន iPhone 5 ហើយថ្មរបស់វា ប្រើឆាប់អស់ពេក នោះអ្នកនឹង អាចត្រូវបានក្រុមហ៊ុន Apple ធ្វើការផ្លាស់ប្តូរថ្មថ្មីឲ្យ ដោយមិនគិតថ្លៃ។ ក្រុមហ៊ុនទើបតែធ្វើសេចក្តី ជូនដំណឹងនូវកម្មវិធីផ្លាស់ប្តូរថ្ម មួយសម្រាប់ស្មាតហ្វូន iPhone 5 មួយចំនួន ដែលបានដាក់លក់ពី ខែកញ្ញា ឆ្នាំ២០១២ ដល់ខែមករា ឆ្នាំ២០១៣ ក្នុងនោះស្មាតហ្វូនទាំងនោះ អាចជួបនូវបញ្ហាដូចជា "បរិមាណថាមពលថ្ម ប្រើអស់យ៉ាងឆាប់រហ័ស ឬអ្នកត្រូវសាកថ្មញឹកញាប់ជាងមុន"។
ដើម្បីដឹងថា ស្មាតហ្វូនរបស់ខ្លួន មានស្ថិតនៅក្នុងស៊េរីដែលអាចផ្លាស់ប្តូរថ្មថ្មីបានដែរ ឬក៏អត់នោះ? អ្នកអាចចុចចូលក្នុង Link នេះ ហើយបន្ទាប់មក វាយលេខស៊េរី (Series number) របស់ iPhone 5 ចូល។ បើសិនជាអ្នកធ្លាប់បានផ្លាស់ប្តូរថ្មម្តងរួចទៅហេើយនោះ អ្នកត្រូវធ្វើការទាក់ទងជាមួយនឹង មជ្ឈមណ្ឌលសេវាកម្មរបស់ Apple ដែលនៅជិតអ្នកបំផុត ដើម្បីសួរមើលថាអ្នកអាចទទួលបាននូវ សំណងជាទឹកប្រាក់ចំនួន 79$ វិញដែរឬក៏អត់?
បច្ចុប្បន្នកម្មវិធីនេះ បានចាប់ផ្តើមប្រារព្ធធ្វើឡើងហើយនៅសហរដ្ឋអាមេរិច និងប្រទេសចិន សម្រាប់ បណ្តាប្រទេសផ្សេងទៀត គឺនឹងត្រូវបានអនុវត្តពីថ្ងៃទី ២៩ ខែសីហា ខាងមុខនេះតទៅ។
ដើម្បីមើលលេខស៊េរី (Series number) របស់ iPhone: ចូល Settings> General Settings> About> Serial Number.
ប្រែសម្រួល៖ សិលា
ប្រភព៖ Apple, tinhte