CamNews

ផលិតផលថ្មី 

Timbuk2 ណែនាំនូវកាតាបស្ពាយ និងសាក់ដូអាចសាកថ្មទូរស័ព្ទបាន

ក្រុមហ៊ុនផលិតកាតាបស្ពាយ(Bag) និងសាក់ដូ(Backpack) Timbuk2 ទើបតែសំរេចនូវ
ការ
សហការគ្នាជាមួយក្រុមហ៊ុនផលិតឧបករណ៍សាកថ្ម Joey Energy ណែនាំនូវកាបូប
ស្ពាយ
ពីរប្រភេទដែលមានស្រាប់នូវឧបករណ៍សាកថ្មទូរស័ព្ទក្នុងនោះ។

Power Cummute គឺជាកាតាបស្ពាយចំហៀង ចំណែក Power Q ជាសាក់ដូស្ពាយក្រោយខ្នង ដែល
កាបូបទាំងពីរនេះសុទ្ធតែបំពាក់ឧបករណ៍សាកថ្មទូរស័ព្ទរបស់ Joey Energy ក្នុងនោះជាស្រេច។
ទាំងថ្ម និងដុំសាកនេះត្រូវបាន Timbuk2 ដាក់នៅក្នុងស្រោមបិទជិតមិនជ្រាបទឹកមួយក្នុងកាតាប
និងសាក់ដូ ដែលអ្នកប្រើប្រាស់អាចភ្ជាប់(Connect)រវាងទូរស័ព្ទ និងដុំសាកតាមរយះ USB។ តាមអ្នក
ផលិតថ្មរបស់ដុំសាកនេះមានថាមពលអាចសាកថ្មទូរស័ព្ទពេញបានពីរគ្រឿង មុននឹងត្រូវសាកថ្មដុំ
សាករបស់កាបូបនេះម្តង។

កាតាបស្ពាយអាចសាកថ្មទូរស័ព្ទ

Timbuk2 នឹងចាប់ផ្តើមដាក់លក់កាបូបស្ពាយទាំងពីរប្រភេទនេះនៅខែតុលាឆ្នាំនេះ នៅក្នុង Website
Online ដែលមានពណ៌ខ្មៅ ប្រផេះ និងខៀវក្នុងតំលៃ 199USD សំរាប់កាបូបមួយ។ ព័ត៌មានលំអិត
បន្ថែម អ្នកអាចចូលទស្សនាក្នុងគេហទំព័រ www.timbuk2.com

ដោយ៖ សិលា
ប្រភព៖ tte


Tags: Timbuk2 bags backpacks hightech