CamNews

ទូរស័ព្ទ 

Nokia ជិតបង្ហាញ smartphone តំលៃថោកថ្មី

គេហទំព័រ TheVerge នាំយកសំដីពីប្រភពផ្តាច់មុខមួយ បានឲ្យដឹងថា ក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់
នឹងធ្វើការដាក់បង្ហាញគំរូស្មាតហ្វូនមួយដែលមានឈ្មោះថា Glory ជាមួយអេក្រង់ Touch មានទំហំ
4 inch។ ផលិតផលនេះមានការរចនាម៉ូដស្រដៀងទៅនឹង Lumia 610 គ្រាន់តែវាមានអេក្រង់ធំជាង
បន្តិច(4 inch ប្រៀបជាមួយ 3.7 inch)។
Nokia ជិតបញ្ចេញលក់បន្ថែម smartphone តំលៃថោក
 
Glory ជាស្មាតហ្វូនស៊េរីមធ្យម ដែលមានបំពាក់រួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ Windows Phone
7.8, CPU 800MHz និង RAM ទំហំ 256MB។ នេះគឺជារូបសណ្ឋាននៃស៊េរី smartphone តំលៃថោក
ប្រើប្រាស់ Windows Phone។ តាមកាលវិភាគនៃការដាក់បង្ហាញ, Glory នឹងមាននៅលើទីផ្សារមុនរដូវ
វិស្សមកាលចុងឆ្នាំ2012 នេះ៕
ដោយ៖ សិលា
ប្រភព៖ K14

Tags: Nokia,  glory,  smartphone,  cheap price,  hightech