កាលពីពេលថ្មីៗនេះ PowerSkin បានធ្វើការបង្ហាញនូវសំបកការពារ ក៏ដូចជាថ្មសាកខាងក្រៅដែល
មានបំពាក់ chip NFC សំរាប់ Samsung Galaxy S3។ ប្រហាក់ប្រហែលនឹងផលិតផលដទៃទៀតដែរ
ឧបករណ៍នេះរួមមានថ្មសាកប្រភេទ 1500mAh មួយគ្រាប់, ដែលអនុញ្ញាតបន្ថែមរយះពេលសន្ទនា
បានដល់ 2,83 ម៉ោង និង រយះពេល 97 ម៉ោងពេលទូរស័ព្ទ Standby។
ទន្ទឹមនឹងនោះ ជាមួយសមត្ថភាពគ្រប់គ្រងថាមពលដ៏ឆ្លាតវៃ (Smart Power Management), សំបក
PowerSkin នេះនឹងបញ្ឈប់ការសាកថ្មជាមួយ S3 ដោយស្វ័យប្រវត្តិ ពេលដែលថ្មសាកពេញ។ នៅ
ខាងក្រោយសំបកនេះ មានអំពូល LED សំរាប់ផ្តល់ជាសញ្ញាប្រាប់ពីកំរិតថាមពលថ្មដែលនៅសល់
បច្ចុប្បន្ន។
PowerSkin ណែនាំថ្ម"ដាច់" មួយ ហើយក៏ជាសំបកការពារបំពាក់ NFC សំរាប់ Galaxy S3
ជាក់ស្តែងចំនុចដែលខុសប្លែកពីឧបករណ៍ដទៃរបស់សំបកនេះ គឺវាមានកម្មវិធីអាចភ្ជាប់ជាមួយ NFC
ដែលងាយស្រួលក្នុងការបិទ/បើក ប៊ូតុងបញ្ជាបានរហ័សនៅផ្នែកខាងក្នុងនៃសំបក។ អ្នកប្រើប្រាស់នឹង
មិនចាំបាច់ដោះសំបកចេញដូចកាលពីពេលមុន ទើបអាចបញ្ជូនទិន្នន័យ រឺគិតលុយតាមរយះ NFC
ទៀតឡើយ។ សព្វថ្ងៃ PowerSkin បានដាក់លក់សំបកការពារ រួមផ្សំជាមួយថ្មសាកក្រៅដែលមាន
បំពាក់ NFC នេះក្នុងតំលៃជិត 80 USD ៕
ដោយ៖ សិលា
ប្រភព៖ TTE