CamNews

ផលិតផលថ្មី 

គ្រឿងលំអសម្រាប់ iPhone 6 ចាប់ផ្ដើមបង្ហាញខ្លួន លើផ្សារ អនឡាញ

ក្រុមហ៊ុនផលិតគ្រឿងលំអសម្រាប់ទូរស័ព្ទជាច្រើន ចាប់ផ្ដើមបញ្ចេញព័ត៌មានទាក់ទិននឹង
ផលិតផលរបស់ខ្លួន ដែលកំពុង ឬត្រៀមដាក់លក់ ជូនអ្នកប្រើប្រាស់ iPhone 6 ។

មកដល់ពេលនេះ បើទោះជា iPhone 6 មិនទាន់ត្រូវបាន Apple ប្រកាសឧទ្ទេសនាម ជាផ្លូវ
ការ ប៉ុន្ដែ នៅលើបណ្ដាសារព័ត៌មាន គេឃើញមានព័ត៌មានជាច្រើនរាប់មិនអស់ ស្ដីអំពីស្មាត
ហ្វូនមួយនេះ ក្នុងនោះ មានទាំងរូបភាពនៃរចនាបទរូបរាង ព័ត៌មានអំពីគ្រឿងម៉ាស៊ីន។ល។

សម្បក​ការ​ពារ​ខ្នង

ក្រុមហ៊ុនផលិតគ្រឿងលំអសម្រាប់ទូរស័ព្ទជាច្រើន មានការជឿជាក់ទៅលើព័ត៌មានខាងលើ
ដោយចាត់ទុកថា ព័ត៌មានទាំងនោះ គ្រប់គ្រាន់សម្រាប់យល់ដឹងអំពី iPhone 6 របស់ Apple
ហើយពួកគេចាប់ផ្ដើម បញ្ចេញព័ត៌មានទាក់ទិននឹងផលិតផលរបស់ខ្លួន ដែលកំពុង ឬត្រៀម
ដាក់លក់ ជូនអ្នកប្រើប្រាស់ iPhone 6 ។

បន្ទះ​ការ​ពារ​អេក្រង់ iPhone 6 4.7inch

ជាក់ស្ដែង នៅលើគេហទំព័រ Amazon ក្រុមហ៊ុន Spigen បានចាប់ផ្ដើមទទួលការបញ្ជាទិញជា
មុន នូវស្រោមទ្រនាប់ខ្នងសម្រាប់ iPhone 6 ដោយតម្លៃ ១០,៩៩ដុល្លារអាមេរិក។ ចំណែកក្រុម
ហ៊ុន Skinomi TechSkin បានឧទ្ទេសនាមនូវបន្ទះបិទការពារអេក្រង់ iPhone 6 4,7 inch ក្នុងតម្លៃ
៦,៩៥ដុល្លារ និង iPhone 6 អេក្រង់ 5,5 inch តម្លៃ ៩,៩៥ដុល្លារ ដោយមានការធានាប្ដូរផ្លាស់
ពេញមួយជីវិត។

បន្ទះ​ការ​ពារ​អេក្រង់ iPhone 6 5.5inch

ក្រៅពីនេះ ក្រុមហ៊ុន Spigen ថែមទាំងបង្ហោះរូបភាព iPhone 6 លើទំព័រ Google+ របស់ខ្លួន
ដោយដាក់ចំណងជើងថា “There’s something in the Air” ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Amazon/Tech


Tags: Skinomi TechSkin Spigen accessories iPhone 6