CamNews

ព័ត៌មានបច្ចេកវិទ្យា 

បង្កើតវីដេអូបង្រៀន វីធីជួសជុល និងប្រើប្រាស់កម្មវិធី លើទូរស័ព្ទស្មាតហ្វូន ចែកចាយតាម បណ្តាញហ្វេសប៊ុក

ភ្នំពេញៈ ក្រុមអ្នកជំនាញជួសជុល និងដោះស្រាយ បញ្ហាលើបណ្តាញ ទូរស័ព្ទស្មាត់ហ្វូនមួយក្រុម
គ្រោងបង្កើតខ្សែវីដេអូ បង្រៀនពីវិធីងាយៗក្នុងការ ជួសជុល និងប្រើប្រាស់ កម្មវិធីជាច្រើនទៀត
នៅលើទូរស័ព្ទស្មាតហ្វូន ចែកចាយដោយ ឥតគិតថ្លៃនៅតាមបណ្តាញហ្វេសប៊ុក នាពេលឆាប់ៗ
ខាងមុខនេះ។

ស្ថាបនិកកូនខ្មែរ Ifix ដែលជាក្រុមហ៊ុនជួសជុលទូរស័ព្ទស្មូន ដ៏ល្បីមួយនៅកម្ពុជា លោក ជួន សុវណ្ណ
វាសនា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនាល្ងាចថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ
២០១៣ថា រូបលោក និង ក្រុមការងារនឹងបង្កើតខ្សែវីដេអូខ្លីៗ បង្រៀនពីរបៀបដំឡើងពុម្ពអក្សរខ្មែរ
គន្លឺះខ្លីៗសម្រាប់ដោះស្រាយបញ្ហាលើ ប្រព័ន្ធទូរស័ព្ទស្មាតហ្វូន បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក
http://www.facebook.com/choun.sovannvea sna.5 និង
http://www.facebook.com/groups/ifixkhmer/?fref=ts
ចែកចាយដោយឥតគិតថ្លៃ។ ក្រៅពីគន្លឺះ ខាង
លើនេះ ក្រុមអ្នកបច្ចេកវិទ្យាមួយក្រុមនេះ គ្រោងនឹងបង្ហាញខ្សែវីឌីអូ ជាគន្លឺះក្នុងប្រើប្រាស់នូវកម្មវិធី
មួយចំនួន ទៀត ដូចជា ឌីហ្សាញ (Design) និង ដឺគ័រ (Decor) ជាដើមនៅលើប្រព័ន្ធទូរស័ព្ទស្មាត់ហ្វូន។

លោក ជួន សុវណ្ណវាសនា ក៏បានឲ្យដឹងផងដែរថា ក្រុមរបស់លោកក៏មានគម្រោងបង្កើត វីដេអូបង្រៀន
ពីវិធីភ្ជាប់ទំនាក់ ទំនង និងទាញយកឯកសារពីស្មាត់ហ្វូន ជាមួយកុំព្យូទ័រ រួមនិងកម្មវិធីជាច្រើនផ្សេង
ទៀត។ ក្នុងវិដែអូខ្លីៗ ដែល ចេញផ្សាយនាពេលខាងដ៏ខ្លីនេះ ក៏នឹងបង្ហាញពីរបៀបថត និងប្រើប្រាស់
នូវមុខងារ មួយចំនួននៅលើម៉ាស៊ីនថត ទំនើបៗផងដែរ។

លោក ជួន សុវណ្ណវាសនា បានបញ្ជាក់ថា «យើងបង្កើតវីដេអូនេះឡើង ក្នុងគោលបំណងចែករំលែក
នូវចំណេះដឹង និងធ្វើការឲ្យបានកាន់តែច្រើនជាមួយស្មាត់ហ្វូន។ ចង់ឲ្យកូនខ្មែរប្រើបានកាន់តែទូលំ
ទូលាយ យើងមិនចង់ឲ្យគាត់ ក្រៅតែពី Call ហើយលេងតែហ្គេមនោះទេ»។

លោក ជូន សុវណ្ណវាសនា ស្ថាបនិកក្រុមហ៊ុន កូនខ្មែរ Ifix ក៏បានឲ្យដឹងផងដែរ ក្រុមហ៊ុនរបស់លោក
បានបង្កើត ឡើងរយៈពេលជាង ៧ឆ្នាំមកហើយ។ ការបង្កើតក្រុមហ៊ុននេះ ចង់បង្ហាញអន្តរជាតិថាអ្វី
ដែលអន្តរជាតិធ្វើបាន កូនខ្មែរ ក៏ធ្វើបានដូចគ្នា ជាពិសេសលើប្រព័ន្ធបច្ចេកវិទ្យា។ លោកសម្តែងក្តី
សង្ឃឹមថា ក្នុងពេលឆាប់ៗខាងមុខ វិស័យបច្ចេកវិទ្យារបស់ខ្មែរ នឹងអាចល្បីល្បាញ់ដូចបណ្តាប្រ-
ទេសជឿនលឿនដែរ។

លោក ជូន សុវណ្ណវាសនា ក៏គ្រោងបង្កើតក្រុមការងារមួយក្នុងការបង្កើតកម្មវិធីថ្មីៗ ជាច្រើនទៀត
ប្រើប្រាស់លើ បណ្តាញទូរស័ព្ទស្មាត់ហ្វូន និងឧបករណ៍អេឡិចត្រូនិក ដែលមានបច្ចេកវិទ្យាទំនើប
ដូចជា សៀវភៅអេឡិចត្រូនិច និងកម្មវិធីបញ្ចូលពុម្ពអក្សរខ្មែរដោយស្វ័យប្រវត្តិ។

សូមបញ្ជាក់ថា កូនខ្មែរIFix ស្ថិតនៅអាគារលេខ S-03 ផ្លូវប្រូមឺណែត ខាងមុខជ្រុងខាងកើត ផ្សារ
ទំនើបរតនាផ្លាស្សាទឹកថ្លា រាជធានីភ្នំពេញ ជាក្រុមហ៊ុនបង្រៀនជួសជុល Hardware និង Software
នៅលើប្រព័ន្ធទូរស័ព្ទស្មាត់ ហ្វូន និងឧបករណ៍អេឡិចត្រូនិក ដែលមានបច្ចេកវិទ្យាទំនើបៗ ព្រម
ទាំងការជួសជុល Hardware លើឧបករណ៍របស់ក្រុម ហ៊ុន Apple ផងដែរ៕

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: ifix video facebook hightech