CamNews

ទូរស័ព្ទ 

iPhone 6 Plus ត្រូវជ្រមុជក្នុងអាហ្សូត និងប្រហារ ដោយញញួរ

ក្រុមមនុស្សមួយចំនួន បានពិសោធទៅលើភាពរឹងមាំរបស់ iPhone 6 Plus ដោយការទម្លាក់ពី
ទីខ្ពស់ មកលើថ្ម ប៉ុន្ដែ វីដេអូដែលបង្ហាញអំពីការ “ដាក់ទារុណកម្ម” ទៅ iPhone 6 Plus ដែលធ្វើ
ឱ្យគេចាប់អារម្មណ៍បំផុត មកដល់ពេលនេះ គឺបានទៅលើក្រុម RatedRR ។

បណ្ដាសមាជិករបស់ក្រុម RatedRR បានសម្រេចចិត្ត ជ្រមុជស្មាតហ្វូនដែលមានមនុស្សរាប់
លាននាក់ កំពុងចង់បានមកធ្វើជាកម្មសិទ្ធិនេះ ចូលទៅក្នុងធាតុរាវ អាហ្សូត (nitrogen)។ អ្វីដែល
គួរយកចិត្តទុកដាក់ នោះគឺថា ស្មាតហ្វូននេះ នៅតែដំណើរការបានប៉ុន្មានវិនាទី ទើបវាខូចទាំង
ស្រុង បន្ទាប់ពីត្រូវគេយកចេញពីធាតុរាវនេះ។ ក្រោយមក រូបរាងកាយរបស់ iPhone 6 Plus
ត្រូវបែកបាក់ខ្ទេចខ្ទីគ្មានសល់ នៅពេលត្រូវមួយញញួរដ៏ធ្ងន់។

មនុស្សមួយចំនួន យល់ថា ការប្រហារ iPhone ទាំងនេះ គឺសម្រាប់តែអ្នកដែលចូលចិត្តលេង
បែបលេចធ្លោ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ប៉ុន្ដែ សម្រាប់មនុស្សភាគច្រើន បានសម្ដែង
នូវអារម្មណ៍ថា វាពិតជាអស្ចារ្យ ហើយអ្នកខ្លះថា វាជាប្រការដ៏គួរឱ្យសោកស្ដាយ នៅពេលបាន
ទស្សនាវីដេអូ ដោយសារតែ ស្មាតហ្វូនដែលមានតម្លៃ ត្រូវបានគេបំផ្លាញចោលទទេៗបែបនេះ។

គួររំឮកថា មុននេះ RatedRR ត្រូវបានគេស្គាល់ថា មានឈ្មោះល្បីក្នុងពិភពលោក ព្រោះតែការ
ប្រហារបណ្ដាឧបករណ៍ iOS និង Android ដោយកាំភ្លើង។

 


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Youtube/Nextpowerup


Tags: iPhone 6 Plus Test RatedRR nitrogen