ដោយដឹងថា ការកាច់កោងស្មាតហ្វូនថ្មី គឺជាចំនុចខ្សោយរបស់ Apple ដូច្នេះ Samsung ក៏បាន
ឆក់យកឱកាសល្អនេះ ដើម្បីជាន់ពន្លិច iPhone 6 និង iPhone 6 Plus។
ខុសពីបញ្ហានៅលើ iPhone 6 Plus ដែលត្រូវគេកាច់កោងជាច្រើនករណី ក្រុមហ៊ុន Samsung បានបង្អួតនូវលទ្ធផលនៃការពិសោធរបស់ខ្លួន ទៅលើភាពរឹងមាំរបស់ Galaxy Note 4 ។ វីដេអូ
ដែល Samsung បានបង្ហោះ ឱ្យដឹងថា បើទោះជាត្រូវសង្កត់ឱ្យកោងទៅតាមប្រភេទទម្ងន់ ប៉ុន្ដែ
Galaxy Note 4 នៅតែមិនមានបញ្ហា ពោលគឺវា វិលទៅរករូបរាងដើមភ្លាម បន្ទាប់ពីត្រូវកោង។
ក្រុមហ៊ុន Samsung ក៏បានឱ្យដឹងថា ស្មាតហ្វូន Galaxy Note 4 ក៏ដំណើរការដូចធម្មតា ក្រោយ
ពីត្រូវសង្កត់ឱ្យកោង រាប់រយលើកបែបនេះ។ មូលហេតុដែលនាំឱ្យមានភាពរឹងមាំដូចនៅក្នុងការ
ពិសោធរបស់ Samsung នេះ គឺដោយសារសម្បករបស់ Galaxy Note 4 ធ្វើអំពីលោហធាតុដ៏
មាំមួន រួមនឹងរចនាសម្ព័ន្ធនានារបស់វា មានគុណភាពខ្ពស់។
ទោះជាយ៉ាងណាក៏ដោយ Samsung ក៏មិនបានបង្ហើបឱ្យដឹងអំពីយោបល់ទាក់ទិននឹងបញ្ហា
ហើប រវាងអេក្រង់ និងស៊ុមលោហធាតុរបស់ Galaxy Note 4 នោះដែរ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ PhoneArena/Youtube