CamNews

ផលិតផលថ្មី 

ក្បាលចាក់ Karaoke ដ៏ "ឆ្លាតវៃ" ប្រើ Android

ខុសប្លែកពីក្បាលចាក់ Karaoke ដែលកំពុងដាក់លក់នៅលើទីផ្សារបច្ចុប្បន្ន ផលិតផលរបស់
Hanet វាហាក់ដូចជាក្បាលចាក់ HD មួយដែលភ្ជាប់មកជាមួយ Tablet 10 inch Smart List
ក្នុងការបញ្ជាសំលេង ជ្រើសរើសតន្រ្តីបានយ៉ាងរហ័ស ជំនួសឲ្យការបញ្ជាធម្មតា។ ក្រៅពីនេះ
ឧបករណ៍នេះ មាន Support Wi-Fi រួចជាស្រេច ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 4.0
ដែលអនុញ្ញាតឲ្យស្តាប់តន្ត្រី មើលវីដេអូអនឡាញ រឺបើក Website, Set up កម្មវិធី រឺល្បែងលេង
ថ្មីៗតាមរយះ Keyboard mini អត់ខ្សែ។

ឧបករណ៍នេះ មានរូបរាងដូចជា HD Player មួយ ដែលផ្នែកខាងក្នុងរួមមាន CPU  Cortex A9
Dual Core ល្បឿន 1,5 GHz, RAM 1 GB និងប្រើប្រព័ន្ធប្រតិបត្តិការ Android 4.0។ Tablet
Smart List មានទំហំ 9,7 inch រចនាម៉ូដស្រដៀង iPad 2 ប៉ុន្តែមានបន្ថែមរន្ធ Connector HDMI,
ប្រើ Android ជាមួយ chip dual core និងថ្ម 4500 mAh។

នៅក្នុង Hanet រួមមាន ក្បាលចាក់មួយ ដែលមាន Hard Disk 2 TB, Tablet មួយទំហំ 9,7 inch,
Keyboard អត់ខ្សែមួយ, HDMI, USB ត្រូវបានដាក់លក់ក្នុងតំលៃប្រហែលជាង 700 USD។ បើ
តាមការបង្ហាញណែនាំ ផលិតផលនេះត្រូវបានផលិតនៅប្រទេសវៀតណាម៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Karaoke 'smart' Android new product hightech