វីដេអូមួយត្រូវបានបង្ហោះក្នុងអ៊ីនធឺណេត ដែលបង្ហាញអំពីឧបករណ៍ខាងក្នុងនៃទូរស័ព្ទមួយ
ដែលគេកំនត់ថាជា iPhone ជំនាន់ទី6 ដែលត្រូវបានគេដាក់ឈ្មោះឲ្យជា iPhone 5 រឺ New
iPhone។
ក្នុងវីដេអូនេះ គឺបង្ហាញពីការប្រៀបធៀបរវាងឧបករណ៍មួយចំនួនរបស់ iPhone ជំនាន់ទី6 ជាមួយនឹង
iPhone 4S និង iPhone 4។ គេហទំព័រ SmartphoneMedic បានឲ្យឃើញពីសំបកនៃ iPhone ជំនាន់ទី6
មិនមានអ្វីខុសប្លែកច្រើនប្រៀបធៀបជាមួយ iPhone ពីរជំនាន់មុននេះ។ រូបភាពចចាមអារាមថ្មីរបស់
iPhone លើកនេះ គឺដូចទៅនឹងបណ្តាឧបករណ៍ដែលព័ត៌មានលេចចេញកាលពីពេលមុននេះនៃហាង
ជួសជុលទូរស័ព្ទ។ Video ក៏បានឲ្យឃើញ iPhone ថ្មីនឹងមានអេក្រង់វែងជាងមុន ប៉ុន្តែមានទទឹងស្មើ
នឹង iPhone 4S។
iPhone ជំនាន់ទី6 (ស្តាំ) វែងជាងមុនបើប្រៀបជាមួយ iPhone 4S/4
នៅក្នុងវីដអូក៏បានធ្វើការប្រៀបធៀបផ្នែកខាងមុខរបស់ iPhone ជំនាន់ទី6 ជាមួយនឹង Samsung
Galaxy S III ពណ៌ក្រហម AT&T។ ផលិតផលរបស់ Samsung ធំទូលាយជាង បើប្រៀបធៀបជា-
មួយទូរស័ព្ទដែលត្រូវបានគេកំនត់ថាជា iPhone ថ្មីរបស់ Apple។
iPhone ថ្មីតូចជាង បើប្រៀបជាមួយ Samsung Galaxy S III (ក្រោម)
iPhone ជំនាន់ទី6 ត្រូវបានព័ត៌មានជាច្រើននិយាយថា នឹងដាក់បង្ហាញនៅថ្ងៃទី12/9 ខាងមុខ។
ជាក់ស្តែងរហូតមកដល់ពេលនេះ ក្រុមហ៊ុន Apple មិនទាន់បញ្ចេញនូវព័ត៌មានអ្វីមួយពីគំរូទូរស័ព្ទ
នេះឡើយ៕
ដោយ៖ សិលា
ប្រភព៖ DT