CamNews

ទូរស័ព្ទ 

iPhone 8 អាចនឹងមានភ្ជាប់មកជាមួយនូវប៊ិច Stylus ដើម្បីប្រជែងជាមួយផលិតផលផ្សេង

ផលិតផលច្នៃប្រឌិតថ្មីដែល Apple បានដាក់ពាក្យសុំទៅកាន់ USPTO បង្ហាញថា iPhone អនាគត
អាចនឹងត្រូវបានបំពាក់ប៊ិច stylus ដូចទៅនឹង iPad Pro។

ថ្មីៗនេះ Apple ទើបតែបានដាក់ពាក្យទៅកាន់ការិយាល័យផ្ដល់ប័ណ្ណប៉ាតង់ និងស្លាកសញ្ញាអាមេរិក
(USPTO) ដើម្បីសុំចុះឈ្មោះជាកម្មសិទ្ធិសម្រាប់ផលិតផលច្នៃប្រឌិតថ្មីរបស់ខ្លួនដែលមានឈ្មោះថា
"Devices and Methods for Manipulating User Interfaces with a Stylus" មានន័យថា “ឧបករណ៍
និងវិធីសម្រាប់ប្រើទៅលើអ៊ីនធឺរហ្វេស ដោយប៊ិច Stylus”។ នេះគឺជាផ្នែកបន្ថែមសម្រាប់ឯកសារ
ដែលបានដាក់ទៅកាន់ USPTO កាលពីខែមិថុនា និងកញ្ញា ឆ្នាំទៅ។

តាមការរៀបរាប់ ប៊ិចនេះអាចត្រូវបានប្រើដើម្បីធ្វើការទៅលើអេក្រង់ស្មាតហ្វូន ដូចជា គូរ សរសេរ
បម្លាស់ទីកម្មវិធី។ល។ ទន្ទឹមនឹងនេះ ប៊ិចនេះក៏អាចសរសេរ និងគូរ នៅពេលអេក្រង់កំពុងជាប់សោ
ផងដែរ។

ដូច្នេះ បន្ទាប់ពីបំពាក់ប៊ិច stylus Pencil ទៅឱ្យ iPad Pro ក្រុមហ៊ុន Apple អាចនឹងបំពាក់ប៊ិចនេះ
ទៅលើ iPhone ថ្មីរបស់ខ្លួន។ ទំព័រ Phonearena ព្យាករណ៍ថា iPhone 8 ដែលនឹងបង្ហាញខ្លួននៅ
ឆ្នាំក្រោយ នឹងមានរូបរាងប្លែកទាំងស្រុង ដើម្បីរំលឹកខួប១០ឆ្នាំនៃថ្ងៃកំណើតរបស់ iPhone ហើយ
ប៊ិច stylus អាចនឹងត្រូវបំពាក់នៅលើស្មាតហ្វូនថ្មីនេះ។

រូបភាពស្ដីអំពី​ផលិត​ផល​ថ្មីរបស់ Apple ដែលបានដាក់​ពាក្យ​សុំធ្វើ​ជាកម្មសិទ្ធិ
 

ការបំពាក់ប៊ីច stylus ទៅលើ iPhone របស់ Apple ត្រូវបានគេយល់ថា ដើម្បីបង្កើនសមត្ថភាពប្រកួត
ប្រជែងជាមួយ Galaxy Note 5 របស់ Samsung។ល។ ប៉ុន្តែ ប្រការនេះអាចនឹងធ្វើឱ្យមនុស្សមួយ
ចំនួនមិនពេញចិត្ត ពិសេសគឺអតីត CEO Steve Jobs ដែលធ្លាប់បង្អាប់ប៊ិចនេះកាលពីគាត់នៅរស់៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Phonearena


Tags: iPhone 8 ប៊ិច stylus