CamNews

ព័ត៌មានបច្ចេកវិទ្យា 

អីយ៉ា! Concept Galaxy S5 អេក្រង់កោង និង Speaker បួន មួយនេះស្អាតរបស់គេ

បើយោងតាមប្រភពនានា បានឲ្យដឹងថា Samsung នឹងធ្វើការបង្ហាញណែនាំនូវស្មាតហ្វូន ស៊េរីថ្មី បំផុតដ៏ទំនើបរបស់ខ្លួន Galaxy S5 នៅក្នុងខែកុម្ភះ ឆ្នាំ២០១៤ ឆាប់ៗខាងមុខនេះ ហើយការ រចនាម៉ូត Concept រូបរាងខាងក្រៅនៃស្មាតហ្វូន ត្រូវបានអ្នករចនាម៉ូតជាច្រើននាក់ បន្តបង្ហាញ ចេញមក ជាហូរហែរផងដែរ។

បើតាមគេហទំព័រ GalaxyS5Info បានសង្ឃឹមថា ស្មាតហ្វូនជំនាន់ថ្មីរបស់ Samsung នឹងត្រូវបាន បំពាក់នូវអេក្រង់កោង ទំហំ ៥,២៥ អ៊ីន ជាមួយនឹងកំរិតរីសូលុយហ្សិន 2K យ៉ាងច្បាស់ត្រជាក់ ភ្នែក។ កាមេរ៉ាក្រោយអាចមានសមត្ថភាពថតវីដេអូ 4K រីឯកាមេរ៉ាមុខមានទំហំ 4 megapixel ដែលអាច ថតវីដេអូ Full HD បានផងដែរ។

និយាយពីលក្ខណៈសម្បត្តិពិសេសវិញ ស្មាតហ្វូននេះនឹងប្រើប្រាស់ chip 8 cores 64-bit, RAM 4 GB, ប្រព័ន្ធប្រតិបត្តិការ Android 4.4 បំពាក់នូវ Speaker ដល់ទៅបួន ផងដែរ។ 

ទស្សនារូបភាព Concept របស់ Galaxy S5 ដ៏ស្អាតប្លែកភ្នែក ពីគេហទំព័រ GalaxyS5Info ខាង ក្រោមនេះទាំងអស់គ្នា៖

ប្រែសម្រួល៖ សិលា
ប្រភព៖ Vexpress

 


Tags: Concept Galaxy S5 curved screen four speakers Smartphone Hightech