កាលពីពេលមុន ក្នុងព្រឹត្តិការណ៍បង្ហាញស្មាតហ្វូន One, HTC មិនបានបង្ហើបពីតំលៃលក់ឡើយ
ដោយគ្រាន់តែប្រាប់ឲ្យដឹងថា ស្មាតហ្វូននេះនឹងធ្វើការចែកចាយលក់នៅពាក់កណ្តាលខែមីនា។
ជាក់ស្តែង ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ O2 នៅប្រទេសអាឡឺម៉ង់ បានបញ្ជាក់នៅលើគេហទំព័ររបស់
ខ្លួនថា នឹងដាក់លក់ HTC One ជាមួយតំលៃមិនមានកិច្ចសន្យា ៦៦១ euro, ដែលប្រហែលនឹង
៩០០ ដុល្លារអាមេរិច។
ក្នុងនោះអ្នកតំណាងរបស់ HTC វៀតណាម បានឲ្យដឹងថា One ក៏នឹងត្រូវបានដាក់លក់នៅវៀត
ណាមក្នុងខែមីនា ដូចនឹងទីផ្សារពិភពលោកដែរ។ តំលៃលក់មិនត្រូវបានបង្ហើបឲ្យដឹងឡើយ ប៉ុន្តែ
វាអាចថោកជាង Butterfly ស្មាតហ្វូន Full HD មួយទៀតរបស់ HTC។
HTC One គឺជាស្មាតហ្វូនមួយ ក្នុងចំណោមស្មាតហ្វូនដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងបំផុត
នៅក្នុងពេលថ្មីៗនេះ ជាសត្រូវគួរឲ្យព្រួយបារម្ភរបស់ Sony Xperia Z និង Galaxy S IV ដែលជិត
នឹងបង្ហាញខ្លួនរបស់ Samsung។ នេះក៏ជាស្មាតហ្វូន Full HD ដែលមានអេក្រង់ភ្លឺច្បាស់បំផុត ដែល
មានកំរិត Pixel 468 ppi ជាមួយអេក្រង់ទំហំ 4,7 inch។
ក្រៅពីនេះ One ក៏ត្រូវបានវាយតំលៃខ្ពស់តាមរយះការប្រើប្រាស់ chip Quad Core ស៊េរីថ្មីរបស់
Qualcomm, រចនាម៉ូដ សំបកស្រោបដោយធាតុអាលុយមីញ៉ូមពេញតួម៉ាស៊ីន ស្អាតប្លែកភ្នែក និង
កាមេរ៉ា ប្រើបច្ចេកវិទ្យា Ultrapixel ជាមួយសមត្ថភាពជាច្រើន៕
ដោយ៖ សិលា
ប្រភព៖ VE & TTE