ថ្មីៗនេះ គណនី evleaks បានធ្វើការបង្ហោះបន្ថែមនូវរូបភាពចចាមអារ៉ាមមួយសន្លឹកទៀតរបស់ " HTC 10" ក្នុងនោះប្រភពបានឲ្យដឹងថា ស្មាតហ្វូននេះនឹងប្រើប្រាស់អេក្រង់ SuperLCD 5 គឺមិនមែន AMOLED ដូច បណ្តាព័ត៌មានចចាមអារ៉ាមកាលពីមុនទេ រីឯថាមពលថ្មគឺ 3000mAh។ ប៉ុន្តែអ្វីដែលមគួរឲ្យចាប់អារម្មណ៍ ជាងនេះនោះគឺ ថ្ងៃខែដែលលេចឡើងនៅលើអេក្រង់គឺ 12/4 (ថ្ងៃទី១២ ខែមេសា)។ ពិតណាស់នេះអាចជា ថ្ងៃខែផ្លូវការដែល HTC 10 នឹងធ្វើការបង្ហាញណែនាំខ្លួន ព្រោះថាបណ្តាក្រុមហ៊ុនស្មាតហ្វូន មានទម្លាប់ ដាក់ថ្ងៃខែបង្ហាញខ្លួនឡើង wallpaper របស់រូបភាព render នៃឧបករណ៍។
កាលពីមុននេះ យើងក៏បានឃើញមានព័ត៌មានចចាមអារ៉ាមដែលថា HTC 10 នឹងបង្ហាញខ្លួន នៅក្នុងខែ មេសា ឆ្នាំនេះ ដែលអាចនៅថ្ងៃទី១២ ខែមេសា ឬ ថ្ងៃទី១៩ ខែមេសា ដូច្នេះការប៉ាន់ស្មានខាងលើក៏សម ហេតុផលផងដែរ។ សង្ឃឹមថា យើងទាំងអស់គ្នានឹងឆាប់បានឃើញស្មាតហ្វូន flagship ថ្មីបំផុតមកពីខាង HTC ជាមួយនឹងបណ្តាការផ្លាស់ប្តូររបស់វា បើប្រៀបនឹង One M8, M9 កាលពីមុន៕
- អានអត្ថបទ៖ នេះជាផ្នែកខាងមុខរបស់ iPhone 7: ប៊ូតុង Home និង Touch ID ត្រូវបានប្តូរទៅដាក់ក្នុង អេក្រង់វិញ?
- អានអត្ថបទ៖ នេះគឺជារូបភាពជាក់ស្តែង iPhone 7 Plus ជាមួយនឹងកាមេរ៉ាភ្លោះ?
ប្រែសម្រួល៖ មង្គល
ប្រភព៖ evleaks, tinhte