នៅតាមបណ្តា Forum និងគេហទំព័របរទេស មនុស្សមួយចំនួនដែលប្រើស្មាតហ្វូន Xperia Z
មានការរអ៊ូរទាំ ទៅលើទូរស័ព្ទរបស់ខ្លួន ដែលសុខៗស្រាប់តែគាំង ពេលកំពុងប្រើប្រាស់។
នៅលើ Forum Xda-developer និងគេហទំព័រ Talk.Sonymobile.com មានមនុស្សជាច្រើន
បានឲ្យដឹងថាស្មាតហ្វូន Xperia Z របស់ពួកគេ ប្រើសុខៗស្រាប់តែលែងដំណើរការ អេក្រង់
ឡើងពណ៌ខ្មៅ និងមិនអាចដំណើរការឡើងវិញបានឡើយ។ មនុស្សមួយចំនួនទៀតបានឲ្យ
ដឹងថា ពួកគេបានជួបបញ្ហាដែលនិយាយខាងលើ ពេលថ្មពេញ អ្នកខ្លះថា ពេលថ្មជិតអស់។
ការដែលប្រើវិធី Hard Reset (ចុចប៊ូតុងបិទ/បើក រឺប៊ូតុង Volume) អាចនឹងជួយឲ្យស្មាតហ្វូន
មានដំណើរការឡើងវិញ ប៉ុន្តែមានពេលខ្លះ វាក៏នៅតែគាំង មិនមានដំណើរការផងដែរ។
ក្រោយពេលមានមនុស្សរាយការណ៍ដឹងដូច្នេះ អ្នកតំណាងរបស់ Sony Mobile បានប្រញាប់ប្រញាល់
ធ្វើការឆ្លើយតបនៅលើ Forum ថា ការដែល Xperia Z ប្រើគាំងដូច្នេះ វាគឺជាកំហុសមួយ និងនឹងមាន
ការកែជួសជុល តាមរយះការអាប់ឌេត Software ក្នុងពេលឆាប់ៗខាងមុខនេះ។ មុន Xperia Z, ស្មាត
ហ្វូន Galaxy S III របស់ Samsung ក៏ត្រូវបានអ្នកប្រើប្រាស់រអ៊ូរទាំ ពីរឿងកំពុងតែប្រើសុខៗ គាំងម៉ា-
ស៊ីន អេក្រង់ឡើងពណ៌ខ្មៅនេះផងដែរ។ ក្រោយមក Samsung ក៏បានបញ្ចេញ Update Software
Version មួយដើម្បីកែសំរួលកំហុសខាងលើ។
Xperia Z គឺជាស្មាតហ្វូនស៊េរីខ្ពស់បំផុតរបស់ Sony នៅក្នុងឆ្នាំនេះ។ វាបានបំពាក់នូវអេក្រង់ទំហំ
5 inch Full HD ជាមួយនឹងការរចនាម៉ូតអាចការពារជម្រាបទឹក និងការហុយចូលនៃធូលី តាម
ស្តង់ដារ IP57។ វាប្រើប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean ជាមួយ interface TimeScape
ថ្មី, chip Quad Core, RAM 2 GB និង camera 13 megapixel៕
ដោយ៖ សិលា
ប្រភព៖ VE