កាលពីថ្ងៃទី ២៤ ខែមេសា ម្សិលម៉ិញ ស្ថាប័នជាន់ខ្ពស់មួយរបស់ប្រទេសចិន បានអោយដឹង
ថា Apple អាចនឹងបាត់បង់សិទ្ធិក្នុងការប្រើប្រាស់ឈ្មោះផ្លាកយីហោរ iPad នៅក្នុងប្រទេស
ចិន ខណៈពេលដែលតុលាការប្រទេសនេះកំពុងតែរកវិធីផ្សះផ្សាជំលោះក្តីរវាង Apple និង
Proview ស្តីអំពីការប្រើប្រាស់ឈ្មោះ iPad ។
Yan Xiaohong អគ្គនាយករងរបស់នាយកដ្ឋានគ្រប់គ្រងប័ណ្ណកម្មសិទ្ធិជាតិ បានផ្តល់ចំលើយនៅក្នុង
កិច្ចសម្ភាសមួយនៅឯទីក្រុងប៉េកាំង ថា រដ្ឋាភិបាលបានលើកឡើងថាក្រុមហ៊ុនបច្ចេកវិទ្យា Proview
Shenzhen គឺជាម្ចាស់កាន់កាប់ដោយស្របច្បាប់ផ្លាកយីហោរ iPad នេះ។ លោកក៏បានធ្វើការសង្កត់
ធ្ងន់ដែរថា Apple ត្រូវតែរកដំណោះស្រាយមួយដើម្បីដោះស្រាយបញ្ហាទាល់ច្រកនេះ។
ការលើកឡើងរបស់លោក Yan បានដាក់ចេញនៅក្រោយពេលមានពត៌មានថា តុលាការកំពូល
Guangdong ភាគខាងត្បូងប្រទេសចិន កំពុងតែរិះរកដំណោះស្រាយចំពោះករណីនេះ។ លោក Yan
បានអោយដឹងនៅក្នុងជំនួបកិច្ចប្រជុំជាមួយអ្នកសារពត៌មានមួយដែលធ្វើឡើងនៅលើអ៊ីនធើណែត
ដោយបានលើកឡើងថា " រាល់ជំលោះទាំងឡាយរវាង Apple និង Proview ដែលទាក់ទងនឹងផ្លាកយី
ហោរ iPad គឺកំពុងតែឆ្លងកាត់ដំណាក់កាលនៅឯតុលាការ។ ប៉ុន្តែតាមច្បាប់របស់រដ្ឋាភិបាលប្រទេស
ចិន, Proview គឺនៅតែជាអ្នកតំណាង និងជាអ្នកដែលប្រើប្រាស់ដោយស្របច្បាប់នូវផ្លាកយីហោរ
iPad "។.
ចិនកំពុងតែរិះរកគ្រប់មធ្យោបាយដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការការពារផ្លាកយីហោរ និងសិទ្ធិ
កាន់កាប់សិទ្ធិបញ្ញា ប៉ុន្តែចំពោះជនជាតិចិនរាប់ពាន់នាក់ដែលកំពុងតែធ្វើការនៅក្នុងរោងចក្រផលិត
iPhone និង iPad របស់ Apple រដ្ឋាភិបាលក៏មិនចង់ធ្វើការរារាំងការផលិតនិងការផ្សាយពាណិជ្ជកម្ម
របស់ Apple នោះដែរ។
Ma Dongxiao មេធាវីតំណាងរបស់ Proview បានអោយដឹងថាក្រុមហ៊ុននេះបានរង់ចាំអស់រយៈ
ពេលដ៏យូរដើម្បីដោះស្រាយអោយបានរួចរាល់ជាមួយ Apple, ដំណោះស្រាយមួយដែលក្រុមហ៊ុន
នេះបានលើកឡើងនោះគឺការបង់ជាប្រាក់ដែលមានចំនួនដ៏ច្រើន។
លោក Ma បានអោយដឹងថា " អាចនឹងមានលទ្ធភាពដែលយើងខ្ញុំនឹងធ្វើការដោះស្រាយករណីនេះ
ដោយស្ងៀមស្ងាត់ ដោយមិនចាំបាច់តុលាការនោះឡើយ។ តុលាការកំពូល Guangdong កំពុងតែ
ជួយសម្រុះសម្រួលក្នុងកិច្ចការនេះ" ។
Proview បច្ចុប្បន្នកំពុងតែមានបញ្ហាយ៉ាងធ្ងន់ធ្ងរផ្នែកហិរញ្ញវត្ថុ ,គឺជាក្រុមហ៊ុនផលិតអេក្រង់កុំព្យូទ័រ
និងភ្លើង LED ។ ក្រុមហ៊ុននេះបានអោយដឹងថាខ្លួនបានចុះឈ្មោះប្រើប្រាស់ផ្លាកយីហោរ iPad នេះ
មានរយៈពេលជាងមួយទសវត្សរ៍ហើយ។ Apple បានអោយដឹងថា Proview លក់សិទ្ធិប្រើប្រាស់
ឈ្មោះ iPad នៅទូទាំងពិភពលោកកាលពីឆ្នាំ ២០០៩ ,ហើយ Apple បានទិញបន្តពីក្រុមហ៊ុនជា
សាខារបស់ក្រុមហ៊ុន Proview នេះនៅតៃវ៉ាន់ ។ ទីស្នាក់ការធំរបស់ Proview នៅ Shenzhen នៅ
តែមានសិទ្ធិប្រើប្រាស់ផ្លាកយីហោរ iPadនេះនៅក្នុងទីផ្សារប្រទេសចិនដដែល។
Carolyn Wu អ្នកនាំពាក្យរបស់ Apple,បានអោយដឹងថា បច្ចុប្បន្នក្រុមហ៊ុនមិនទាន់បានធ្វើសេចក្តី
អត្ថាធិប្បាយថ្មីណាមួយស្តីពីបញ្ហាដំណោះស្រាយជាមួយ Proview នេះនៅឡើយ។ ក្នុងសេចក្តី
ថ្លែងការណ៍មួយ, Apple បានធ្វើការរំលឹកឡើងវិញពីការអះអាងរបស់ខ្លួនកន្លងមកថា ក្រុមហ៊ុន
នេះមិនដែលមានគំនិតកេងប្រវ័ញ្ចផ្លាកយីហោររបស់អ្នកផ្សេងនោះឡើយ។ និងបានបន្ថែមថា
Proview នៅតែជំពាក់ប្រាក់មនុស្សជាច្រើន, ពួកគេកំពុងតែខិតខំដើម្បីបានប្រាក់ច្រើនជាងនេះពី
Apple តាមរយៈផ្លាកយីហោរមួយដែលយើងខ្ញុំបានបង់ប្រាក់ដើម្បីបានសិទ្ធិប្រើប្រាស់នោះ៕
ប្រភព៖ AP
ដោយ៖ រស្មី