CamNews

ទូរស័ព្ទ 

ថតវីដេអូពីកាមេរ៉ា Nokia Lumia 920 ប្រឆាំងភាពញ័រ បានយ៉ាងល្អ

កាលពីខែកញ្ញា Nokia បានបង្ហាញពីឃ្លីបពាណិជ្ជកម្ម សមត្ថភាពប្រឆាំងនឹងភាពញ័ររបស់
Lumia 920 ប៉ុន្តែត្រូវគេបានរកឃើញថា ឃ្លីបវីដេអូនោះបានថតពីម៉ាស៊ីនថតវីដេអូជំនាញ
មួយ។

ប៉ុន្តែសំរាប់លើកនេះ Nokia បានបង្ហាញពីភាពស្មោះត្រង់របស់ខ្លួន ដោយបានធ្វើឃ្លីបថ្មីមួយ
ដែលស្រដៀងទៅនឹងឃ្លីបកាលពីពេលមុន ដើម្បីបញ្ជាក់ពីការមិននិយាយកុហក់របស់ខ្លួន។
ចំនុចដែលខុសគ្នាលើកនេះ គឺវីដេអូឃ្លីបត្រូវបានថតផ្ទាល់ពីស្មាតហ្វូន Lumia 920 យ៉ាងពិត
ប្រាកដ។

ទស្សនាវីដែអូខាងក្រោមនេះ ទាំងអស់គ្នា ៖

Clip ថតពី camera របស់ Lumia 920 មានសមត្ថភាពប្រឆាំងនឹងភាពញ័របានយ៉ាងល្អ

ហើយនេះគឺជាឃ្លីបបញ្ជាក់ឲ្យឃើញថា ឃ្លីបខាងលើពិតជាត្រូវបានថតចេញពីកាមេរ៉ារបស់
Nokia Lumia 920 ពិតមែន

ដោយ៖ សិលា
ប្រភព៖ zng


Tags: Video camera anti-shake Lumia 920 Nokia smartphone. hightech