CamNews

ថេបប្ល៊ែត 

Google Nexus 7៖ Asus ផលិត, Tegra 3, 1GB RAM, Android 4.1 Jelly Bean, 199$

ក្នុងព្រឹត្តិការណ៍ Google I/O យប់មិញ Google បានបង្ហាញជាផ្លូវការ tablet ដំបូងបង្អស់របស់ខ្លួន
ដែលមានឈ្មោះថា៖ Nexus 7។ Tablet នេះត្រូវផលិតដោយ Asus មានអេក្រង់ 7 inch resolution
1280 x 800, អង្គកណនា quad-core NVIDIA Tegra 3, RAM 1GB, កាមេរ៉ាខាងមុខ 1,2 megapixel។
ជាពិសេស Nexus 7 នឹងបានបញ្ចូលប្រព័ន្ធដំណើរការ Android 4.1 Jelly Bean ហើយនេះក៏ជា tablet
ដំបូងប្រើប្រព័ន្ធដំណើរការនេះ។ មានជម្រើសពីរគឺ 8GB និង 16GB ជាមួយនឹងតំលៃគឺ​ 199 USD និង
249 USD។ បច្ចុប្បន្ន Google បានអនុញ្ញាតឲ្យគេកក់ទុកមុនសំរាប់អ្នកប្រើនៅអាមេរីក និងប្រគល់
Nexus 7 នៅខែក្រោយ។


ម៉ាស៊ីនត្រូវបានបំពាក់ Sensor ស្ទើរគ្រប់ប្រភេទ និងតណរភ្ជាប់កំពុងពេញនិយម ដូចជា gyro
កំណល់ Sensor ពន្លឺ​... ក៏ប៉ុន្តែ Nexus 7 មិនមាន 3G/4G។ ចំពោះការប្រើប្រាស់ថ្ម Google បាន
ឲ្យដឹងថា ផលិតផល​របស់គេអាចមើលរឿង HD ក្នុង៩ម៉ោង និងទុកពេលរង់ចាំឡើងដល់៣០០
ម៉ោងជាមួយនឹងថ្ម 4235mAh។

ព័ត៌មានលម្អិត Nexus 7៖
អេក្រង់៖ 7" Back-lit IPS, resolution 1280 x 800 HD (216 ppi) + កញ្ចក់ប្រឆាំងភាពឆ្គួត Scratch-
resistant  FIT របស់ Corning, បច្ចេកទេស TruVivid របស់ Asus
CPU៖ Tegra 3 Quad-core
RAM៖ 1 GB
អង្គចងចាំ៖ 8 GB / 16 GB
ប្រព័ន្ធដំណើរការ៖ Android 4.1 (Jelly Bean)
Connection: WiFi b/g/n, Bluetooth, GPS, NFC (Android Beam);
កាមេរ៉ាមុខ៖ 1.2 MP;
port៖ microUSB, microphone;
ថ្ម៖ 4325 mAh
8 ម៉ោងប្រើគំរិតច្រើន
9 ម៉ោងមើលរឿង HD
300 ម៉ោងពេលរង់ចាំ
ទំហំ៖ 198,5 x 120 x 10,45 mm;
ទម្ងន់៖ 340 gram;

ដោយ៖ មិនា


Tags: nexus 7quad core google