តាមគម្រោង បណ្ដា iPhone 6 អេក្រង់ 4 inch និង 4,7 inch នឹងក្លាយជាប្រភពចំណូលចម្បង
របស់ Apple នៅក្នុងឆ្នាំនេះ។
រូបភាពនេះ ត្រូវបានបង្កើតឡើង ដោយយោងទៅលើព័ត៌មានចចាមអារ៉ាម
យោងតាមព័ត៌មានពីទំព័រ Digitimes ស្មាតហ្វូន iPhone 6 អាចនឹងត្រូវបានបង្ហាញខ្លួន ជាមួយនឹង
កំណែចំនួន ៣ ផ្សេងៗគ្នា រួមមាន 4,7 inch, 5,5 inch និង 4 inch ។ ទន្ទឹមនឹងនេះ ដៃគូរបស់ Apple
នឹងទទួលបានការងារដូចខាងក្រោម ៖
បណ្ដាក្រុមហ៊ុនផលិត ដែលជាដៃគូផ្គត់ផ្គង់ផ្នែក iPhone 6 គឺ Foxconn, Pegatron និង Wistron
ក្រុមហ៊ុន Apple បានកំណត់ឱ្យ Foxconn ផលិត iPhone 6 អេក្រង់ 4,7 inch ចំនួន ៧០% នៃ
ផលិតផលសរុប។ ចំណែក ៣០% ទៀត នឹងត្រូវបានផ្ដល់ឱ្យ Pegatron ជាអ្នកផលិត។ ក្រៅពី
នេះ Foxconn ក៏នឹងជាក្រុមហ៊ុនដែលត្រូវបន្ដផលិតស្មាតហ្វូននេះ នៅឆ្នាំ ២០១៥។
ចំពោះម៉ូដែល iPhone ៦ កំណែ 5,5 inch ក្រុមហ៊ុន Foxconn នឹងទទួលខុសត្រូវទាំងស្រុង ក្នុង
ការផ្គត់ផ្គង់ឱ្យ Apple ។ នេះគឺជាមូលហេតុដែល Foxconn ត្រូវទុក ៣០% នៃ iPhone 6 កំណែ
4,7 inch ទៅឱ្យ Pegatron ជាអ្នកផលិត។ រីឯ Wistron ត្រូវបានគេយល់ថា នឹងទទួលខុសត្រូវទាំង
ស្រុង ចំពោះការផ្គត់ផ្គង់ iPhone 6 កំណែ 4 inch ។
តាមគម្រោងការ បណ្ដាម៉ូដែល iPhone 6 កំណែ 4 inch និង 4,7 inch នឹងជាប្រភពចំណូល
សំខាន់របស់ Apple សម្រាប់ឆ្នាំនេះ។ បណ្ដារោងចក្ររបស់ Foxconn នៅ Guangzhou ប្រទេស
ចិន អាចនឹងផ្ដើមផ្ដត់ផ្គង់ iPhone 4,7 inch ចាប់ពីខែកក្កដា ហើយនឹងផលិតម៉ូដែល iPhone 5,5
inch ចាប់ពីខែសីហា។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Wccftech/Youtube