Find 5 មានការរចនាម៉ូតមិនអាចដោះថ្មចេញបាន ជាមួយសំបកធ្វើអំពី polycarbonate និងផ្នែក
ខាងក្រោយមានរាងកោងបន្តិច។
ចំនុចលេចធ្លោរបស់ Find 5 គឺជាអេក្រង់ Full HD ទំហំ 5 inch មានកំរិតពន្លឺ 1.920 x 1.080 pixel។
អេក្រង់របស់វា ប្រើប្រាស់នូវបច្ចេកវិទ្យា OGS របស់ Hitachi ដែលធ្វើឲ្យគុណភាណនៃពន្លឺ គឺភ្លឺច្បាស់
ស្មើទៅនឹង HTC Butterfly ដែរ។
ស្មាតហ្វូនបានបំពាក់នូវ Chip Quad Core Snapdragon S4 Pro ល្បឿន 1,5 GHz របស់ Qualcomm,
RAM 2 GB និងមេម៉ូរីក្នុង 16 GB។ វាមានកាមេរ៉ាទំហំ 13 megapixel ប្រើប្រាស់ Sensor Exmor RS
Support សមត្ថភាពថតរូប និងថតវីដេអូ HDR។
និយាយពីផ្នែកសម្លេងវិញ Find 5 បានបំពាក់នូវបច្ចេកវិទ្យាសម្លេងលេចធ្លោពីរគឺ Dolby Mobile និង
Dirac HD Sound ជាមួយនឹងកាសស្តាប់តន្រ្តី ត្រូវបានក្រុមហ៊ុន Sound ល្បីឈ្មោះមកពី Sweden
រចនាម៉ូតជាពិសេស។ ស្មាតហ្វូននេះ ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.1 ៕
ដោយ៖ សិលា
ប្រភព៖ VE