ព័ត៌មានស្តីពី Galaxy S4 Zoom បានលេចធ្លាយនៅលើ Bluetooth SIG កាលពីពេលថ្មីៗនេះ។
ក្នុងនោះ S4 Zoom គឹជាស្មាតហ្វូន មិនមែនជាម៉ាស៊ីនថតរូបទេ ដែលមានឈ្មោះកូដ M-C101
និងបានសុំចុះឈ្មោះ កាលពីថ្ងៃទី៧ ខែឧសភា កន្លងទៅនេះ។
មុននេះ ព័ត៌មានពី Sam Mobile បានឲ្យដឹងថា Galaxy S4 Zoom នឹងត្រូវបាន Samsung បង្ហាញ
ណែនាំជាផ្លូវការនៅក្នុងខែឧសភា ឬដើមខែមិថុនា មុន Galaxy S4 Mini។ S4 Zoom ក៏ត្រូវបាន
ចាត់ទុកថាជា Version ផ្សេងមួយទៀតរបស់ Galaxy S4។ ជាក់ស្តែង ស្មាតហ្វូនត្រូវបានកំនត់ថា
នឹងមានអេក្រង់តូចជាងគឺ 4,3 inch និងកំរិតពន្លឺ qHD ប៉ុណ្ណោះ។
ដូចឈ្មោះដែលបានហៅ ការបំពាក់ដែលគួរកត់សំគាល់ ចាប់អារម្មណ៍បំផុតនៅលើ Galaxy S4
Zoom គឹនឹងជា Camera។ តាម GSM Arena បានឲ្យដឹងថា ស្មាតហ្វូននឹងបំពាក់កាមេរ៉ាមាន Sensor
ឡើងដល់ 16 megapixel, Support សមត្ថភាព zoom ដល់ទៅ 21 ដង។ ទន្ទឹមនឹងនោះ វានៅមាន
បំពាក់ Optical zoom lens 10x រឿងដែលកម្របានជួប នៅលើបណ្តាស្មាតហ្វូនដែលកំពុងចរាចរនៅ
លើទីផ្សារសព្វថ្ងៃនេះ។
ព័ត៌មានស្តីពីរូបសណ្ឋាន Hardware មិនទាន់ត្រូវបានបង្ហាញឲ្យដឹងច្រើនទេ ប៉ុន្តែលទ្ធភាពច្រើន
Galaxy S4 Zoom នឹងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 4.2 និងបំពាក់នូវ Interface, Feature
ប្រហាក់ប្រហែលទៅនឹង Galaxy S4 Version ធម្មតាពេលបច្ចុប្បន្ននេះ៕
ព័ត៌មានស្តីពី Galaxy S4 Zoom ប្រភពពី Bluetooth SIG
រូបភាពតំណាងស្តីពី Galaxy S4 Zoom ពី GSM Arena
ដោយ៖ សិលា
ប្រភព៖ VE