គ្មាននរណាដឹងពីទ្រង់ទ្រាយរថយន្តនោះមានរាងយ៉ាងណាទេ ប៉ុន្តែ Mickey Grexlerដែល
ជាសមាជិកម្នាក់ក្នុងគណៈកម្មានាយករបស់Apple បានឲដឹងថា Jobs មិនដែលបោះបង់
គំនិតក្នុងការច្នៃប្រឌិតបង្កើតរថយន្តឡើយ។
Mickey Drexler សមាជិកគណៈកម្មានាយកApple ទើបតែបានបង្ហើបព័ត៌មានដ៏កម្រមួយស្តីពី
គំរោងផលិតរបស់CEO។ ក្រៅពីការចង់រចនានូវរថយន្តស៊េរីទំនើប មុននោះCEO របស់ Apple
ក៏បានចូលរួមជាមួយនឹងការរចនានូវបណ្តារនាវាប្រណិតៗ ហើយនិងយន្តហោះផ្ទាល់ខ្លួន។
Steve Jobs តែងតែស្រមៃថានៅថ្ងៃណាមួយនោះ រថយន្តមួយដែលមានស្លាកApple នឹងត្រូវបាន
ចរាចរនៅលើទឹកដីអាមេរិច បើធ្វើបានដូច្នេះមែនវាពិតជារថយន្តមួយដ៏អស្ចារ្យ ដូចអ្វីដែលគាត់បាន
ធ្វើកន្លងមកជាមួយiPhone និង iPad។
Steve Jobs គឺជាអ្នកដែលបង្កើតក្រុមហ៊ុន Apple អាចនិយាយបានថាជាបុគ្គលម្នាក់ដ៏សំខាន់ដែល
បានធ្វើឲក្រុមហ៊ុនApple ទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។ គាត់បានបាត់បង់ជីវិតនៅខែ10/2011
ក្រោយពីការខិតខំជំនះប្រយុទ្ធជាមួយជំងឺមហារីកលំពែងជាច្រើនឆ្នាំ៕
ដោយ៖ nano
ប្រភព៖ zing