CamNews

ទូរស័ព្ទ 

Nokia Lumia 1525 ជិតនឹងលេចមុខ នៅ T-Mobile

បន្ទាប់ពីអ្នកប្រើប្រាស់នៅលើពិភពលោក ទើបតែបានស្គាល់ស្មាតហ្វូន Lumia 930 ស្រាបតែ
ពេលនេះ Microsoft កំពុងត្រៀម បញ្ចេញកំណែថ្មីស្រឡាងមួយទៀត នោះគឺ Lumia 1520
សម្រាប់ក្រុមហ៊ុនអ៊ីនធឺរណិត T-Mobile នៅអាមេរិក។

យោងតាមសេចក្ដីប្រកាសថ្មីបំផុត ពី @evleaks បានឱ្យដឹងថា ឧបករណ៍ដែលមានឈ្មោះថា
Lumia 1520 កំពុងត្រូវបាន Microsoft ត្រៀមបញ្ចេញ សម្រាប់ផ្គត់ផ្គង់ដល់ក្រុមហ៊ុនអ៊ីនធឺរណិត
ធំបំផុតមួយ នៅអាមេរិក។   ប៉ុន្ដែ គេមិនទាន់បានដឹងថា នឹងមានការខុសប្លែកគ្នាយ៉ាងណា
ធៀបនឹង Lumia 1520 ដែលកំពុងត្រូវបានដាក់លក់ នាពេលបច្ចុប្បន្ន។

អេក្រង់ទំហំ 6 inch អាចនឹងបង្ហាញខ្លួន នៅលើឧបករណ៍នេះ ព្រោះថា បច្ចុប្បន្ន ក្រុមហ៊ុនកូន
Nokia (Microsoft Mobile Oy) របស់ Microsoft មិនទាន់បានវាយលុកខ្លាំងក្លានៅឡើយ ក្នុងទីផ្សារ
ស្មាតហ្វូនអេក្រង់ធំ (phablet) ។ ក្រៅពីប្រព័ន្ធប្រតិបត្តិ Windows Phone 8.1 គេជឿថា Lumia
Cyan ក៏អាចនឹងត្រូវបានបំពាក់ជាស្រេច នៅលើ Lumia 1520 ។

មកដល់ពេលនេះ Microsoft ពិតជាកំពុងតែធ្វើឱ្យអ្នកប្រើប្រាស់ សប្បាយរីករាយ ដោយសារ
តែព័ត៌មានខ្លះៗ នៃបណ្ដាឧបករណ៍ថ្មីៗជាច្រើនរបស់ក្រុមហ៊ុននេះ ត្រូវបានបែកធ្លាយ ជាបន្ដ
បន្ទាប់ ក្នុងនោះ មានដូចជា McLaren, Lumia 730, Lumia 530, Lumia 830 ហើយពេលនេះ
គឺ Lumia 1525 ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonedog/nextpowerup