CamNews

ទូរស័ព្ទ 

T-Mobile ចែកជូន Lumia 810 ឥតគិតថ្លៃ

Nokia Lumia 810 គឺជាសមាជិកថ្មីនៃត្រកូល Lumia ប្រើប្រាស់នូវប្រព័ន្ធដំណើរការ Windows
Phone 8 ដែលទើបតែបង្ហាញខ្លួន នៅលើទីផ្សារកាលពីថ្មីៗនេះ។ ក្រោយពីចេញលក់នៅ លើ
ទីផ្សារភ្លាមក្រុមហ៊ុន Nokia និង T-Mobile បានដាក់លក់ Lumia 810 ក្នុងតម្លៃ ១៤៩,៩៩ដុល្លារ
អាមេរិក ប៉ុន្តែសម្រាប់រដូវបុណ្យណូអែលនេះ T-Mobile បានចែកជូនដល់ អតិថិជនដោយឥត
គិតថ្លៃ។

យោងតាមសេចក្ដី ប្រកាសរបស់ក្រុមហ៊ុន T-Mobile បានឲ្យដឹងថានៅក្នុង រដូវបុណ្យណូអែល
នេះ ក្រុមហ៊ុនបានលក់ដាក់ស្មាតហ្វូន Nokia Lumia 810 ដោយឥតគិតថ្លៃ ប៉ុន្តែជាប់កុងត្រារយៈ
ពេល ២ឆ្នាំ។ ក្រុមហ៊ុនបានបញ្ជាក់បន្ថែមទៀតថា ការផ្ដល់ជូនពិសេសគឺ គិតត្រឹមអស់ពីស្ដុក។

គួរបញ្ជាក់ផងដែរថា Nokia Lumia 810 ប្រើប្រាស់ប្រព័ន្ធដំណើរការ WP8 អេក្រង់ទំហំ ៤,៣អ៉ីញ
ប្រភេទ AMOLED មានអង្គប្រតិបត្តិ 1,5GHz Qualcomm Snapdragon S4 មាន RAM ទំហំ 1GB
និងមានកាមេរ៉ាទំហំ ៨មេហ្គាភិចសែល៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: Lumia 810 Lumia 820 T-Mobile smartphone hightech