កាលពីប៉ុន្មានថ្ងៃមុន T-Mobile បានណែនាំស្មាតហ្វូន Lumia 810 ដែល Nokia ផលិត
សំរាប់គេនៅលើទីផ្សារអាមេរិច។
ស្មាតហ្វូននេះគឺជាការបំលែងរបស់ Lumia 820 ប៉ុន្តែការចនាម៉ូដមានការខុសគ្នាបន្តិចដូចជាៈ
កាមេរ៉ាខាងក្រោយ 8MP ត្រូវបានបំពាក់នៅបណ្តាយស្មាតហ្វូន គឺមិនមែននៅទទឹងទេ, ចំណែក
អំពូល flash LED គឺមិនស្ថិតនៅលើចំនុចពណ៌ខ្មៅទេ គឺដាក់ឆ្ងាយពីនោះ។ ទន្ទឹមនឹងនោះ កាមេរ៉ា
មុខ 1,2MP ត្រូវបានប្តូរដាក់នៅខាងឆ្វេង មិនដាក់នៅខាងស្តាំដូច Lumia 820 ឡើយ។ ស្មាតហ្វូន
នេះមានទំហំធំជាងបន្តិច (127,8 x 68,4 x 10,9mm) ប៉ុន្តែមានទម្ងន់ 145g ស្រាលជាងបើប្រៀប
នឹង160g របស់ Lumia 820។ ផ្នែកគែមៗជុំវិញស្មាតហ្វូនមានរាងជ្រុងៗជាង មិនមូលៗច្រើនដូច
Lumia 820 ទេ។
Nokia Lumia 810 សំរាប់ T-Mobile
Lumia 810 គឺមិនបាន Support 4G LTE ទេ ជំនួសដោយការប្រើប្រាស់ Network HSPA+ 42Mbps
របស់ T-Mobile វិញ។ ស្មាតហ្វូននៅតែប្រើប្រាស់អេក្រង់ OLED 4,3" កំរិតពន្លឺ 480 x 800 ជាមួយ
បច្ចេកវិទ្យា ClearBlack 217ppi និងដំឡើងរួចជាស្រេចប្រព័ន្ធប្រតិបត្តិការ Windows Phone 8។ ថ្ម
របស់ Lumia 810 មានទំហំ 1800mAh, គឺធំជាងបើប្រៀបជាមួយថ្ម 1650mAh ដែលមាននៅលើ
Lumia 820។
ដោយ៖ សិលា
ប្រភព៖ tte