CamNews

ទូរស័ព្ទ 

Microsoft ត្រៀមបញ្ចេញ Lumia 530 តម្លៃទាបជាង Lumia 630

នៅពេលខាងមុខនេះ នឹងមានជម្រើសបន្ថែមមួយទៀត សម្រាប់អតិថិជនដែលចូលចិត្តប្រើប្រាស់
ស្មាតហ្វូនស្រឡាយ Lumia ដែលមានតម្លៃសមរម្យ នោះគឺ Lumia 530 អេក្រង់ 4,3 inch ។

Lumia 52x អាចត្រូវបានគេនិយាយថា   ជាស្រឡាយទូរស័ព្ទឆ្លាតវៃ ដែលទទួលបានជោគជ័យ
បំផុត  ក្នុងចំណោមបណ្ដាឧបករណ៍ដែលប្រើ Windows Phone   នាពេលបច្ចុប្បន្ន  ទាក់ទិននឹង
បរិមាណលក់ចេញ។ ក្រោយពី Lumia 520 និង 525 បង្ហាញខ្លួន ស្មាតហ្វូនតម្លៃទាបបន្ទាប់ ដែល
មានឈ្មោះ Lumia នោះគឺ Lumia 530 ។ បណ្ដារូបភាព និងព័ត៌មានដំបូង ស្ដីអំពីស្មាតហ្វូននេះ
ត្រូវបានចុះផ្សាយនៅលើទំព័រ Geek On Gadgets ។

ដែលនឹងបង្ហាញខ្លួនស្របជាមួយនឹង Lumia 635 និង 930 គេអាចសន្និដ្ឋានបានថា Lumia 530
នឹងជាទូរស័ព្ទឆ្លាតវៃ ដែលមានតម្លៃទាប ដំណើរការដោយ Windows Phone 8.1 ។ ប្រសិនគេ
ចាត់ទុកថា Lumia 630 បច្ចុប្បន្ន មានតម្លៃទាប (ជាង ១៤០ដុល្លារ) នោះ តម្លៃរបស់ Lumia 530
អាចនឹងទាបជាងនេះច្រើន។

រូបភាពដែលបានបែកធ្លាយ បង្ហើបឱ្យដឹងថា អេក្រង់របស់ Lumia 530 មានទំហំ តូចជាងបន្ដិច
ធៀបនឹង អេក្រង់របស់ Lumia 630 (4,5 inch) ដែលអេក្រង់របស់ Lumia 530 អាចនឹងមានទំហំ
4,3 inch  ប៉ុន្ដែ ធំជាង  Lumia 520 និង 525 (4 inch)។   រីសូលូសឹនរបស់អេក្រង់  ប្រហែលជា
480 x 800 pixel ។ ក្រៅពីនេះ គេនៅមិនទាន់បានដឹងអំពីព័ត៌មាន ទាក់ទិននឹងគ្រឿងម៉ាស៊ីន
របស់ Lumia 530 នៅឡើយ។

ក្រុមហ៊ុន Nokia ឬ Microsoft   ក៏មិនទាន់បញ្ចេញប្រតិកម្មអ្វីទៅនឹងព័ត៌មានខាងលើនេះ  ប៉ុន្ដែ
យោងតាមទំព័រ PhoneArena ស្មាតហ្វូន Lumia 530 នឹងត្រូវបានចែកចាយនៅអាមេរិក ដោយ
ក្រុមហ៊ុន T-Mobile ។



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ PhoneArena/Tech