CamNews

ទូរស័ព្ទ 

Project Ara ៖ ទូរស័ព្ទផ្គុំ តម្លៃ ៥០ដុល្លារ របស់ Google នឹងកែប្រែទម្រង់ស្មាតហ្វូន (មាន​វីដេអូ)

ក្រុមអ្នកបច្ចេកវិទ្យា ជឿជាក់ថា Project Ara នឹងជាប្រភពទាក់ទាញដ៏ខ្លាំងក្លា សម្រាប់វិស័យទូរ
ស័ព្ទចល័តនៃពិភពលោក ហើយសង្ឃឹមថា Google នឹងឆ្លងផុតការលំបាកនាពេលខាងមុខ ដើម្បី
ជួយឱ្យស្មាតហ្វូនទម្រង់ថ្មីនេះ ក្លាយជាការពិតនៅឆ្នាំក្រោយ។

Project Ara គឺជាគម្រោងសំខាន់មួយរបស់ Google ស្ដីអំពីទម្រង់ទូរស័ព្ទជំនាន់ថ្មី ដែលវានឹងពេញ
និយមក្នុងពេលអនាគតដ៏ខ្លីខាងមុខ អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្គុំ ប្ដូរ និងបន្ទាន់សម័យផ្នែក
ដោយឡែកនិមួយៗ របស់ស្មាតហ្វូន ដូច CPU, RAM, ថ្ម ឬ កាមេរ៉ា។ល។ ធ្វើបានបែបនេះ គឺ
ដោយសារទូរស័ព្ទ ត្រូវបានគេផលិតជាបំណែកដាច់ៗពីគ្នា និងអាចផ្គុំចូលគ្នាដោយងាយស្រួល។

បច្ចុប្បន្ន Google កំពុងអភិវឌ្ឍទូរស័ព្ទទម្រង់ថ្មីនេះ ហើយតាមគម្រោង Project Ara នឹងត្រូវបង្ហាញ
ខ្លួន នៅថ្ងៃទី ១ ខែមេសា ឆ្នាំក្រោយ។

គំនិត Google Ara

មុននេះ កម្លោះជាវិស្វករ Ara Knaian នៅ Massachusetts បានធ្វើឱ្យគំនិតរបស់ខ្លួនល្បីឈ្មោះ
ដោយពេលនោះ Ara Knaian បានច្នៃជាកំណែសាកល្បងចំនួន ៦ គឺ អង្គចងចាំ ថ្ម ប្រូសេសឺរ ជា
ដើម ហើយទាំងអស់នេះ សុទ្ធតែត្រូវបានរចនាឡើង ដើម្បីអាចផ្គុំចូលទៅក្នុងគ្រោងមួយដែល
ហៅថា "endoskeleton" ។ អ្នកប្រហែលជាគិតថា ឈ្មោះរបស់កម្លោះខាងលើ ដូចជាធ្លាប់ឮ នោះ
វាមិនមានអ្វីចម្លែក ព្រោះថា គម្រោងស្មាតហ្វូនផ្គុំ ដែល Google កំពុងអភិវឌ្ឍនេះ ត្រូវបានដាក់
ឈ្មោះទៅតាមនាមរបស់គាត់ ៖ Ara Knaian (គម្រោង Ara)។


Google Ara នឹងកែប្រែទម្រង់នៃហាតវ៉ែររបស់វិស័យទូរស័ព្ទ

គំនិតរបស់ Ara Knaian ដែលកំពុងត្រូវបាន Google ប្រែក្លាយឱ្យទៅជាការពិត នឹងផ្លាស់ប្ដូរទាំង
ស្រុង នូវវិស័យឧស្សហកម្មផ្នែករឹង។ ជំនួសឱ្យការរំពឹងទៅលើ Apple, Samsung ឬក្រុមហ៊ុនដទៃ
ដើម្បីដំឡើងផ្នែកនិមួយៗ របស់ទូរស័ព្ទ អ្នកប្រើប្រាស់ អាចទិញគ្រឿងបំលាស់ ទាំងឡាយ ដូចជា
កាមេរ៉ា ប្រូសេសឺរ អង្គចងចាំ ឬថ្ម ជាដើម ហើយប្ដូរផ្លាស់ដោយខ្លួនឯង។

និយមន័យ endoskeleton និងលទ្ធភាពនៃការប្រែរូបរបស់ Ara

ខណៈដែល Ara ត្រូវបានវាយតម្លៃថា មានលទ្ធភាពប្ដូរផ្លាស់បណ្ដាគ្រឿងបំលាស់ដោយឡែក
ប្រកបដោយភាពងាយស្រួល ប៉ុន្ដែ សំនួរសួរថា ប្រសិនអ្នកប្រើប្រាស់ចង់បាន phablet វិញ​តើ
វានឹង​ធ្វើ​បាន​យ៉ាងណា? ដើម្បីតម្រូវទៅតាមបំណងនេះ Google បានច្នៃជាគ្រោងដែលមានឈ្មោះ
ថា endoskeleton ដែលមានទំហំច្រើនប្រភេទ ដើម្បីអាចផ្ទុក និងតភ្ជាប់គ្រឿងម៉ាស៊ីនបានទាំង
អស់ជាមួយគ្នា។ Ara នឹងមានទំហំ ៣ប្រភេទ ខុសៗគ្នា ជាមួយនឹង endos ដែលមានរូបរាង ៤ជ្រុង
ស្មើ និង ៤ជ្រុងទ្រវែង ទៅតាមទំហំនិមួយៗដែលបានកំណត់។

ជាក់ស្ដែង ក្រៅពីការរក្សាបណ្ដាគ្រឿងម៉ាស៊ីន ឱ្យជាប់នៅជាមួយគ្នា គ្រោងនេះនឹងអនុញ្ញាតឱ្យអ្នក
ប្រើប្រាស់ អាចបន្ទាន់សម័យនូវផ្នែកនិមួយៗនៃទូរស័ព្ទ ជំនួសឱ្យការដែលត្រូវប្ដូរទូរស័ព្ទថ្មីជារៀង
រាល់ឆ្នាំ។


កំពូលទូរស័ព្ទ ដែលមានតម្លៃត្រឹមតែ ៥០ដុល្លារ

នៅក្នុងកិច្ចសម្ភាសមួយ នៅលើទំព័រ Time លោក Paul Eremenko ថ្នាក់ដឹកនាំរបស់ Project Ara
បានប្រកាសថា ទូរស័ព្ទទម្រង់ថ្មីរបស់កក្រុមហ៊ុន Google នេះ នឹងមានតម្លៃត្រឹមតែ ៥០ដុល្លារ
ប៉ុណ្ណោះ។ ប៉ុន្ដែ នេះគ្រាន់តែជាផ្នែកសំខាន់ៗ ដោយមានអេក្រង់ គ្រោងម៉ាស៊ីន និង ឈីប WiFi ។
យ៉ាងណាក៏ដោយ វាគឺជាគំនិតដ៏អស្ចារ្យមួយ នៅពេលដែលស្មាតហ្វូនទាំងអស់ នៅលើទីផ្សារ
សុទ្ធតែមានតម្លៃថ្លៃ។

ប្រសិនតម្លៃ ៥០ដុល្លារ ជាការពិត នោះ មនុស្សរាប់ពាន់លាននាក់ ដែលមានប្រាក់ចំណូលទាប
នឹងក្លាយជាអតិថិជនរបស់ក្រុមហ៊ុន Google មិនខាន៕

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ PhoneArena/Autostraddle/Youtube


Tags: Smartphone Project Ara Google Ara Knaian modular smartphone