CamNews

បច្ចេកវិទ្យា 

Tablet ប្រើប្រព័ន្ធប្រតិបត្តិការ OS X Mountain Lion

ModBook Pro មានរូបសណ្ខាន Hardware ដូចជាមួយនឹង Laptop MacBook Pro
មួយដែរ
ប៉ុន្តែមានបន្ថែមនូវអេក្រង់ Touchscreen។

ក្រុមហ៊ុនផលិត​ ModBook Pro ទើបតែបង្ហាញណែនាំជាផ្លូវការនូវគំរូ Tablet ថ្មីដែលមានឈ្មោះ
និងប្រើប្រព័ន្ធប្រតិបត្តិការ OS X 10.8 Mountain Lion ដូច Laptop របស់ Apple។ អតិថិជនអាច
ធ្វើការកុម្មង់ទិញចាប់ពីថ្ងៃទី 3/10 ខាងមុខនេះ ហើយនឹងទទួលបានផលិតផលនៅពាក់កណ្តាល
ខែ11។

ModBook Pro មានរូបសណ្ខានដូចនឹង MacBook Pro

តាម Slashgear, ផលិតផលនេះត្រូវបានគេចាត់ទុកថាជា Version Tablet របស់ MacBook Pro
ជាមួយរូបសណ្ឋានដូចគ្នា ប៉ុន្តែមានបន្ថែមប៊ិច Touchscreen Wacom។ ក្រៅពីនេះ ModBook Pro
ក៏មានសមត្ថភាពអាចដំណើរការជាមួយ Windows 7 ផងដែរ។

ModBook Pro ត្រូវបានបំពាក់នូវអេក្រង់ទំហំ 13,3 inch កំរិតពន្លឺ 1.280 x 800 pixel, SSD ទំហំ
64 GB អាច upgrade បានដល់ 480 GB។ អតិថិជនអាចជ្រើសរើស CPU Intel Core i5 ល្បឿន
2,5 GHz រឺ Core i7 ល្បឿន 2,9 GHz។ RAM ដែលមាននៅក្នុងម៉ាស៊ីនគឺ 16 GB។ ផលិតផលនេះ
មាន Support នូវ DVD SuperDrive 8x, Connector Ethernet, FireWire 800, USB 3.0, Thunderbolt,
រន្ធដោតមេម៉ូរីកាត SDXC។ បច្ចុប្បន្ន តំលៃលក់របស់ ModBook Pro នេះមិនទាន់បង្ហាញឲ្យដឹងនៅ
ឡើយ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Tablet PCs OS X Mountain Lion new product hightech