Eldar Murtazin, អ្នកសារព័ត៌មានរបស់ Mobile-review, បានចែករំលែកនៅលើ Twitter ថា នឹងជិត
មានការបង្ហាញណែនាំដ៏ធំមួយ ដែលនឹងប្រារព្ធនៅថ្ងៃទី14/3 ខាងមុខនេះ។ បើទោះជាការនិយាយ
នេះ មិនច្បាស់លាស់ប៉ុន្មានថាជាផលិតផលអ្វី ប៉ុន្តែមនុស្សជាច្រើនបានគិតថា វាគឺជាការបង្ហាញខ្លួន
របស់ Galaxy S IV, ស្មាតហ្វូន Android ជំនាន់បន្ទាប់នៃត្រកូល S របស់ Samsung ។
កាលពីពេលមុនៗ ព័ត៌មានចចាមអារាមមួយចំនួនបានលេចចេញតាំងពីចុងឆ្នាំមុនដោយនិយាយថា
Galaxy S IV នឹងធ្វើការបង្ហាញខ្លួនឆាប់ជាង S III, ដែលអាចនឹងបង្ហាញខ្លួននៅខែមេសា មិនមែនខែ
មីនាទេ។ ជាក់ស្តែង គេហទំព័របច្ចេកវិទ្យាដ៏ល្បីមួយផ្សេងទៀតគឺ The Verge បានធ្វើការបញ្ជាក់ថា
S IV នឹងបង្ហាញខ្លួននៅថ្ងៃទី14 ខែមីនា ដូចនឹងការលើកឡើងរបស់ Eldar Murtazin ដែរ។ ប្រភព
ព័ត៌មានពី SamMobile បានឲ្យដឹងថា ព្រឹត្តិការណ៍បង្ហាញខ្លួន S IV នឹងប្រារព្ធនៅលើទឹកដីសហរដ្ឋ
អាមេរិច ដែលជាស្រុកកំណើតរបស់ Apple ។
ព័ត៌មានចចាមអារាម ស្តីពីរូបសណ្ឋាន (Hardware) របស់ Samsung Galaxy S IV សូម
ចុច ត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ VE