នៅសល់រយះពេល ៤ថ្ងៃទៀត ទើបព្រឹត្តិការណ៍ពិព័រណ៍ IFA ប្រារព្ធឡើង ប៉ុន្តែ LG បានបង្ហាញ
នូវព័ត៌មាន រូបសណ្ឋាន ស្តីពី Tablet ថ្មីរបស់ខ្លួន ដែលមានទម្ងន់ 338 g, ធ្ងន់ជាងបន្តិចប៉ុណ្ណោះ
បើប្រៀបជាមួយគូប្រជែងមកពី Apple (308 g)។
G Pad គឺជាស៊េរី Tablet ដំបូងគេរបស់ LG បន្ទាប់ពីបានដកខ្លួនចេញ អស់រយះពេលមួយឆ្នាំ ក្នុង
ការផលិត Tablet ដើម្បីផ្តោតតែទៅលើការផលិតស្មាតហ្វូន។ G Pad នឹងមានអេក្រង់ 8,3 inch,
កម្រាស់ 8,33 mm, ទម្ងន់ 338 g។
LG បានបញ្ជាក់ថា G Pad គឺជា Tablet ដំបូងនៅលើពិភពលោកមានទំហំ អេក្រង់ 8 inch ជាមួយ
កំរិតពន្លឺ 1.920 x 1.200 pixel។ វាបំពាក់នូវថ្មមានបរិមាណ 4.800 mAh ប្រើ Android 4.2.2, Chip
Quad Core Snapdragon 600 ល្បឿន 1,7 GHz, RAM 2 GB, កាមេរ៉ាក្រោយទំហំ 5 megapixel
និងកាមេរ៉ាមុខ 1,3 megapixel។
Tablet នេះមាន Software គួរឲ្យចាប់អារម្មណ៍ពីរ។ ទីមួយគឺ QPair ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់
ទទួលបានសារ និងការហៅទូរស័ព្ទ ពីបណ្តាទូរស័ព្ទប្រើ Android Jelly Bean បានភ្លាមនៅលើ G
Pad ហើយទីពីរ គឺ QSlide ដែល Support Application បី រត់នៅលើអេក្រង់ ក្នុងពេលតែមួយបាន។
ក្រៅពីនេះ ជាមួយនឹង Feature KnockOn, អ្នកប្រើប្រាស់ គ្រាន់តែគោះពីរដង នៅលើអេក្រង់ដើម្បី
បើកពន្លឺ។
G Pad 8.3 នឹងធ្វើការចែកចាយនៅទូទាំងពិភពលោក ក្នុងត្រីមាសទី IV ជាមួយVersion ទំហំ16 GB
ដែលមានពីរពណ៌គឺ ពណ៌ខ្មៅ និងពណ៌ស។ រីឯតំលៃរបស់ផលិតផលនេះ នៅមិនទាន់បង្ហើបប្រាប់
ឲ្យដឹងនៅឡើយទេ៕
តាមដានព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ VExpress