ភ្នំពេញ–ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៥– ក្រុមហ៊ុនមេគង្គណិត (MekongNet) ថ្មីៗនេះ បានដាក់ឲ្យដំណើរ ការនូវបច្ចេកវិទ្យាទំនាក់ទំនង ទំនើបចុងក្រោយ មួយទៀតដើម្បីជួយសម្រួលដល់ការទំនាក់ទំនងឲ្យ មាន ភាពងាយស្រួលនិង ដើម្បីរក្សារទំនាក់ទំនង ល្អរវាងក្រុមហ៊ុន សហគ្រាសជាដៃគូ ឲ្យដំណើរការ ដោយរលូន។
បច្ចេកវិទ្យាទំនាក់ទំនងដ៏ទំនើបនោះ ត្រូវបានក្រុមហ៊ុនដាក់ឈ្មោះថា មេគង្គខនណិច (Mekong Con - nect) ។ ជាមួយនិងបច្ចេកវិទ្យាថ្មីមួយនេះ គ្រប់ ការទំនាក់ទងជា អក្សរ សម្លេង រូបភាព វីដេអូ និង ឯកសារផ្សេងៗ ត្រូវបានរួមបញ្ចូលគ្នា។ ហើយអ្នកប្រើប្រាស់អាច ធ្វើការបង្ហាញ ចែករំលែក នឹងបញ្ចូន ទន្និ ន័យ ទៅវិញទៅមកគ្រប់ពេលវេលានិង គ្រប់ទីកន្លែង។
មេគង្គខនណិច (Mekong Connect) គឺជាបច្ចេកវិទ្យាដ៏ល្អ និង សាកសមបំផុត ចំពោះការប្រជុំនានា តាមអនឡាញ ពីព្រោះវាមានមុខងារប្រតិបត្តិការ ជាច្រើន ដើម្បីជួយសម្រួល ដល់ការសន្ទនា របស់ អ្នកប្រើប្រាស់ ហើយក៏សាកសមបំផុតចំពោះតម្រូវការរបស់ក្រុមហ៊ុននិង អាជីវកម្មនានាផងដែរ។
បច្ចេកវិទ្យាទំនើបចុងក្រោយមួយនេះ បញ្ជូលមុខ ងារប្រតិបត្តិការសំខាន់ៗតែមួយ រួមមាន ដូចជា ការ ធ្វើវីដេអូ ខនហ្វឺរិន ទូរស័ព្ទជាសំលេង ការបង្ហាញជា ស្លាយ ការបញ្ជូនទិន្នន័យ ការថតសំលេង វីដែអូ សេវាកម្មទាំង អស់ នេះ និងជួយធ្វើឲ្យប្រសើរឡើងនូវសង្វាក់ផលិតកម្ម ការងាររបស់ លោកអ្នក បាន លឿន ហើយវាភ្ចាប់លោកអ្នកជាមួយនិងបណ្តាញដែលមានសុវត្ថិភាព ល្បឿន លឿន និង និងសមត្ថ ភាព ផ្ទុកទិន្នន័យធំទូលាយ។
លោក Nam Hai Nguyen នាយក ផ្នែកបច្ចេកវិទ្យា ព័ត៌មាន វិទ្យា របស់ក្រុមហ៊ុនមេគង្គណិត មាន ប្រសាសន៏ថា មេគង្គខនណិច(Mekong Connect) គឺ ជាមធ្យោបាយដ៏ល្អឥតខ្ចោះ ចំពោះលោកអ្នក ដែលចង់ណែនាំផលិតផលថ្មីៗ ទៅកាន់អតិថិជនដ៏សំខាន់ៗរបស់ខ្លួន តាមរយះការផ្ញើរជា សារអេឡិច ត្រូនិច និងអញ្ជើញអតិថិជនឲ្យចូលរួមស្តាប់បទបង្ហាញតាមអនឡាញជាដើម។
លោក Nam បានបន្តទៀតថា អ្នកប្រើប្រាស់ក៏អាចទទួលបាននូវ បទពិសោធន៏នៃប្រតិបត្តិការ អ៊ីលឺន នីង(eLearning)ផងដែរ ពីព្រោះ មេគង្គខន ណិច អាចបញ្ចូនទ និ្នន័យ វីដេអូ រូបភាពទៅវិញទៅមក នៅក្នុងបន្ទប់រៀន និងនៅក្នុងបន្ទប់ពិសោធន៏(Lab) ជាដើម។ ដូច្នេះ សិក្ខាកាមទាំងអស់ អាចចូលរួម បើទោះបីជាស្ថិតនៅកន្លែងផ្សេងៗគ្នាក៏ដោយ។ ចំពោះការប្រើប្រាស់មេគង្គខន ណិច វា ហាក់បី ដូចជា កំពុងតែស្ថិតក្នុងបន្ទប់តែមួយ ។ កាន់តែពិសេសទៅទៀតនោះ សិក្ខាកាមដែលខកខាន ចូលរួមក្នុង សិក្ខា សាលា ឬក៏បទបង្ហាញណាមួយ ពួកគេក៏អាចទាញយកសំលេង និងឯកសារ និងទន្និន័យ ផ្សេង បានវិញផងដែរ។
ចំពោះក្រុមហ៊ុនដែលមានសាខានៅតាម បណ្តាខេត្តនានា មេគង្គខនណិច និងផ្តល់អ្នកនូវការសន្ទនា ជាក្រុម ជាមួយ រូបភាព វីដេអូ រស់រវើកប្រៀប បាននិងការសន្ទនាគ្នាមុខនិងមុខ។ លោកអ្នក ក៏អាច សន្ទនាគ្នាជាលក្ខណៈសម្លេងផងដែរតាមរយះទូរស័ព្ទដោយ ប្រព័ន្ធអ៊ីនធើណិត VoIP។ អ្នកប្រើប្រាស់ អាចចែករំលែកគ្នាទៅវិញទៅ ម កតាមរយៈ វេបខេម (Webcam) ដែលធ្វើឡើងក្នុងពេលដំ ណាលគ្នា ជាមួយ និង ល្បឿនលឿន។ លោកអ្នកក៏អាចដាក់បញ្ចូលបទបង្ហាញ ឬក៏ឯកសារផ្សេងៗ ជា PDF ជា ដើម ។ ទន្ទឹមគ្នានេះដែរ លោកអ្នកក៏អាច ពង្រួញ ពង្រីក បង្វែ ចុះឡើង ឬក៏រក្សាទុកវត្តមាននៅក្នុង ប្រព័ន្ធSync ផងដែរ។
មេគង្គខនណិច គឺជា សេវា បច្ចេកវិទ្យា ព័ត៏មានវិទ្យាដ៏ទំនើប និងជាជម្រើសដ៏ល្អបំផុត ក្នុងការកាត់ បន្ថយ ការបញ្ចេញសារធាតុកាបូនដែលកើតចេញពីក្រុមហ៊ុនរបស់លោកអ្នករបស់លោកអ្នក បន្ថែម លើនេះទៀត ជាមួយនិងដំណើរទស្សនកិច្ចធុរកិច្ចទៅក្រៅប្រទេស លោកអ្នកក៏អាចបញ្ចូន រូបភាព វីដេអូនៃការប្រជុំរបស់លោកអ្នកទៅកាន់គ្រប់ភាគីជាមួយនិងរូបភាពច្បាស់ល្អ។
អំពីក្រុមហ៊ុន មេគង្គណិត
មេគង្គណិត គឺជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណិតឈានមុខគេនិងល្អបំផុតក្នុងប្រទេសកម្ពុជា ។ ដោយ បង្កើតឡើង នៅ នៅឆ្នាំ២០០៥ ក្រុមហ៊ុនមេគង្គណិតទទួលបានអាជ្ញាប័ណ្ឌ ក្នុងផ្គត់ផ្គង់សេវា អ៊ិនធើ ណិត (ISP) សេវាInternet Exchange Provider និង សេវា Internet Data Exchange Center ពីក្រសូង ប្រេសីយ៏ និង ទូរគមនាគមន៏ កម្ពុជា ។ ក្រុមហ៊ុនមេគង្គណិតបាន និង កំពុងបម្រើអតិថិជន ជាមួយ និងផលិតផលថ្មីៗ ទំនើបៗ ដូចជា Data Networking Cloud Service Dara Center Media Services Managed Service Wholesales និង ICT Solutions. សំខាន់ ជាងនេះ ទៅទៀត សមត្ថភាពរបស់ ក្រុម ហ៊ុនមេគង្គណិត គឺផ្តល់គ្រប់ជម្រើស ជាមួយនិង អ៊ិនធើណិតល្បឿនលឿន ២៤ម៉ោង ក្នុង ៧ ថ្ងៃ និង បច្ចេកវិទ្យា Fiber Optic ទៅដល់អតិថិជនពេញផ្ទៃប្រទេស ៕
ប្រភព ៖ មេគង្គណេត