CamNews

ទូរស័ព្ទ 

Nexus 5 អាចនឹងប្រើប្រាស់ camera ដែលផលិតដោយ Nikon

មិនត្រឹមតែមានរូបសណ្ឋានដ៏អស្ចារ្យប៉ុណ្ណោះទេ បណ្តាព័ត៌មានចចាអារាមថ្មីបំផុត ស្តីពីកាមេរ៉ា
របស់ Nexus 5 កាន់តែធ្វើឲ្យរង្គើពិភពបច្ចេកវិទ្យា ឲ្យទន្ទឹមរង់ចាំយ៉ាងអន្ទះសារ។ លោក Vic
Gundotra, អនុប្រធាន(Vice President) អ្នកបច្ចេកទេសជាន់ខ្ពស់របស់ Google, នៅថ្ងៃម្សិល-
មិញនេះ បានបង្ហោះនៅលើគេហទំព័រ Google+ នូវសារខ្លីមួយ: "យើងសន្យាថា នឹងនាំមកនូវ
គំរូទូរស័ព្ទ Nexus មួយដែលមានកាមេរ៉ាដ៏អស្ចារ្យ។ សូមរង់ចាំមើលទាំងអស់គ្នា"។

ប្រភពពី Phonearena បានឲ្យដឹងថា module កាមេរ៉ារបស់ផលិតផល ប្រើប្រាស់បច្ចេកវិទ្យាថ្មី
ជាមួយ Sensor បីជាន់។ ឧបករណ៍នេះគឺ
Nikon (ក្រុមហ៊ុនល្បីមួយក្នុងវិស័យថតរូប) ជាអ្នក
ផលិត។

បណ្តាព័ត៌មានចចាមអារាមកាលពីលើកមុនបានឲ្យដឹងថា Nexus 5 នឹងបំពាក់នូវអេក្រង់ទំហំ
5 inch កំរិតពន្លឺ Full HD, CPU Snapdragon 600, RAM 2 GB, មេម៉ូរីក្នុងទំហំ 8 GB និង16 GB
ជាមួយនឹងថ្មដល់ 3.140 mA៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Nexus 5 Nikon smartphone hightech