បើតាមប្រភពព័ត៌មានពី @evleak, HTC នឹងបង្ហាញណែនាំទន្ទឹមគ្នាទាំង ស្មាតហ្វូន M8 និង M8 mini ក្នុងពេលវេលាខាងមុខឆាប់ៗនេះ។ វើហ្សិន M8 mini ត្រូវបានគេរំពឹងថា នឹងមានអេក្រង់ទំហំ ៤,៥ អ៊ីន រីសូលុយហ្សិន HD ប្រើ CPU Quad Core និងប្រើប្រព័ន្ធប្រតិបត្តិការ Android 4.4.2 KitKat។
រូបភាពដែលត្រូវបានគេចាត់ទុកថាជា HTC M8 mini
ជាក់ស្តែង HTC M8 mini នឹងមានបំពាក់នូវអេក្រង់ទំហំ ៤,៥អ៊ីន រីសូលុយហ្សិន HD 1280 x 720 pixel ធំជាង ០,២ អ៊ីង បើប្រៀបជាមួយនឹង HTC One mini និងតូចជាង ០.២ អ៊ីន បើប្រៀប ជាមួយ HTC One។ ស្មាតហ្វូននេះ ប្រើប្រាស់ CPU Quad Core Qualcomm Snapdragon 400 1.4 GHz, RAM 1 GB, មេម៉ូរីក្នុង 16 GB និងអាចបន្ថែមមេម៉ូរីក្រៅបាន តាមរយះកាត microSD។
ព័ត៌មានដែលបានបង្ហោះនៅលើគណនី @evleak
HTC M8 mini ត្រូវបានបំពាក់កាមេរ៉ាក្រោយទំហ 13 MP រួមជាមួយកាមេរ៉ាមុខ 5 MP។ លទ្ធភាព ច្រើន កាមេរ៉ាក្រោយរបស់វា នឹងនៅតែបំពាក់បច្ចេកវិទ្យា camera UltraPixel, sensor BSI និងផ្ទៃ កញ្ចក់ sapphire។ ដូចនឹង HTC M8 ដែរ M8 mini ត្រូវបានរំពឹងថា ប៊ូតុងទាំងបីនៅផ្នែកខាងក្រោម នឹងយកបំពាក់នៅខាងក្នុង ជាមួយផ្ទៃអេក្រង់ Touch តែម្តង។
ពេលបង្ហាញខ្លួន ស្មាតហ្វូនរបស់ HTC នឹងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 4.4.2 KitKat រួម ជាមួយនឹង interface Sense 6.0 ថ្មីបំផុត៕
ប្រែសម្រួល៖ សិលា
ប្រភព៖ vreview