CamNews

បច្ចេកវិទ្យា 

Tablet ប្រើ Android 4.1 តំលៃ 125 USD

ក្នុងពិភពបច្ចេកវិទ្យាទើបតែស្វាគមន៍នូវ Tablet ទី2 របស់ពិភពលោកដែល Set up
រួចជា
ស្រេចនូវ Android 4.1 Jelly Bean ។ ផលិតផលថ្មីនេះមានឈ្មោះថា Smart
Tab 1 មកពី
ក្រុមហ៊ុនផលិត Karbonn Mobiles (ឥណ្ឌា) មានតំលៃលក់ 125 USD។

Smart Tab 1 បំពាក់នូវអេក្រង់ទំហំ 7 inch, Chip Single Core MIPS ល្បឿន 1,2GHz, camera
ផ្នែកខាងមុខ 2MP, Support  3G, Data port HDMI, រន្ធដោតកាតប្រភេទ microSD ដែលអាច
ដាក់បានដល់ 32GB, Connect Wi-Fi/n, ថ្ម 3.700mAh ដែលអនុញ្ញាតអាចលេងអ៊ីនធឺណេតបាន
7ម៉ោង រឺមើលរឿងបាន 8ម៉ោងជាប់គ្នា។
Tablet Smart Tab 1

និយាយរួម Smart Tab 1 មិនអាចធ្វើការប្រៀបធៀបនឹងគូប្រកួតប្រជែង Nexus 7 ពីរូបសណ្ឋានខាង
ក្នុងបានឡើយ បើទោះជាមានតំលៃថោកយ៉ាងណាក៏ដោយ។ ជាក់ស្តែង ក្រុមហ៊ុននៅតែដាក់កំហិត
ថា ត្រូវលក់ចេញឲ្យបាន 200.000 គ្រឿងក្នុងមួយខែ។ សព្វថ្ងៃនៅមិនទាន់ដឹងច្បាស់ពីពេលវេលានៃ
ការបញ្ចេញលក់ជាផ្លូវការរបស់ Smart Tab 1 នៅឡើយទេ៕
ដោយ៖ សិលា
ប្រភព៖ k14



Tags: tablet smart tap 1 android 4.1 andia 125$ hightech